0

ប្រជាជនធុញទ្រាន់​នឹងបទបញ្ជា​គ្មានប្រសិទ្ធភា​ពឲ្យរថយន្តធុនធ្ងន់​ចូល​ទាំងព្រឹក​​ហើយចៅហ្វា​​យក្រុងនិងស្នងការឆ្លើយដោះសារយកលេសមិនចេះ​ចប់​? ខណៈមហាជនគាំទ្រអភិក្រមទី៥​របស់ស​ម្តេចតេជោ ហ៊ុន សែន កំពុងអនុវត្តន៍​

រាជធានីភ្នំពេញ៖ បទបញ្ជាហាមឃាត់មិនឲ្យរថ​យន្តធុនធ្ងន់ចូលក្រុងពេលថ្ងៃ របស់​លោក​​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដែល​ទើ​បប្រកា​​សម្តងហើយម្តងទៀតថា”ហាមប្រាមរថយន្តធុនធំគ្រប់ប្រភេទទាំងអស់មិនអនុញ្ញាតឲ្យចេញចូលរាជធានីភ្នំពេញនៅពេលថ្ងៃជាដាច់ខាត គឺចាប់ពីម៉ោ​ង៦ព្រឹករហូតដល់ម៉ោង៩យប់”។ ប៉ុន្តែស្រាប់តែ​ នៅព្រឹក​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៩ នេះ ប្រជាព​លរដ្ឋ​បានប្រទះឃើញ​រថយន្ត​ដឹក​​កុងតឺន័រ​ដ៏ធំ​មួ​​យគ្រឿងបានកំពុងបើកមកដល់​ឈប់នៅក្បែររបងស្ថានទូតចិនទាំងព្រឹកព្រលឹមតែម្តងហាក់ផ្ទុយពីការហាមប្រាមរបស់អភិបាលរាជធានីភ្នំពេញ។​​មហាជន​នៅតែលើកឡើងតាមបែបជាចម្ងល់​ថា​តើហេតុអ្វីបានជានៅតែមានរថយន្តធុនធំៗចូលដល់ភ្នំពេ​ញ​ បើទោះបីជា​មានបទបញ្ជាហាមឃា​​ត់​ដ៏តឹងតែ​ង​ពីអាជ្ញាធរក្រុង​យ៉ាងណាក៏ហាក់ដូច​ពុំសូវមាន​ប្រសិទ្ធភាព​? ពីព្រោះច្បាប់បានចែង​ចូ​លជាធរ​មាន​រួចហើយ រួមទាំងបទបញ្ជារបស់ប្រ​​មុខថ្នាក់​ដឹកនាំរាជរដ្ឋាភិបាល ក៏បានធ្វើការដាស់​​តឿន​ដល់មន្ត្រីក្រោមឱវាទ ជាច្រើនលើកច្រើន​​សារ​ឲ្យខិតខំ​យកចិត្តទុកដាក់​ អនុវត្តន៍ច្បាប់ឲ្យ​​ខាងតែបានយ៉ាងណាក៏ដោយក៏នៅតែមានភាពធូររលុងចន្លោះប្រហោងរបស់់ន្ត្រីអ្នកអនុវត្តច្បាប់ទាំងនោះនៅតែមិនទាន់បានកែប្រែពីទម្លាប់ចាស់របស់ខ្លួនដែលអសកម្មការងារនេះនៅឡើយ។​ហើយម៉្យាងវិញទៀត​បើតាមការ​ប្រកាសរបស់​លោកឧត្តមសេនីយ៍ ស​​​​​​ ថេត ស្នងការន​​​​​​​​​គរបាល​​រា​​​​​​​​​​​​​ជធានីភ្នំពេញ បាន​​​​​​​​​ដា​​ក់ចេញ​បទ​​​​​​​​​​​​​​​​​​​​​​​បញ្ជាជាថ្មី​ទៀតផងដែរ​​ គឺ​ឲ្យស​​​​​​​​​​​​​​មត្ថកិច្ចនៅ​​​​​​​​​​​​​​​​​​​​តា​​មគោលដៅ​​​​​​​​​​ទាំងអស់ត្រូវឃាត់រ​​​​​​​​​​ថយន្តធុនធ្ងន់គ្រប់ប្រភេទ​មិ​​នមែនតែរថយន្តក្រឡុកស៊ីម៉ងត៍​ដែលបាន​បើក​​ចូល​​ក្រុងខុស​​​​​​​​ម៉ោង ទើបកិនមនុស្សស្លាប់​នេះទេ​ ដោយ​​​​​​​​​​​​​​គ្មានយោគ​​​​​​​​​​យល់​​​​​​​​​​​​​​​​​​​​​​​​​​​​ទៀត​​នោះ​ឡើយ បើទោះ​ បីជារថយន្តរ​​​​​​​​​​​បស់ក្រុមហ៊ុន​​​​​​​​​​ណាក៏ដោ​​​​​​​​​​​​​​​យ «កុំឲ្យ​ គេថា​​​​​​​​​​​​​​​ចៅហ្វាយ​​​​​​​​​​​​​​​​​ក្រុង​និងស្ន​​ង​​​​​​​​​​​ការច្រើនជំ​​​​​​​​​​​​នាន់ អន់​ ៗ​​ក្រោម​ប​​​​​​​​​​​​ទបញ្ជា​​​​​​​​​​​​​​​​​​​​​​​​​សាបដូចទឹក​​​​​​ទន្លេទៀត »។ទាក់ទងនឹងករណីនេះផងដែរ ស្នងការនគរបា​លរាជធានីភ្នំពេញ បានធ្វើការបកស្រាយថា៖ “រថយន្តធុនធំនេះបានចូលក្រុងតាំងពីយប់ ប៉ុន្តែ​ មិនទាន់បានទម្លាក់ទំនិញដោយសារកម្មករមានចំនួនតិច ហើយច្រកក្បែរទូតចិនមិនសូវមមាញឹ​ កចរាចរណ៍ មិនបង្កការកកស្ទះអ្វីធ្ងន់ធ្ងរឡើយ ប៉ុន្តែបុគ្គលមួយចំនួនថតយកមកបង្ហោះដោយ​ចោទថាចូលក្រុងខុសម៉ោងទៀតហើយ។ស្នងកា​រដ្ឋាននគរបាលរាជធានីភ្នំពេញប្តេជ្ញាគោរពតាមសារចរណ៍ណែនាំរបស់សាលារាជធានីភ្នំពេញឲ្យ​បានម៉ឹងម៉ត់ ហើយខណ្ឌមួយចំនួនប្រឹងប្រែង​ ហាមឃាត់រថយន្តធុនធំយ៉ាងសកម្ម។​គួររំឭកថា​ប្រមុខរាជរដ្ឋាភិបាល​សម្តេចអគ្គមហា​​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​​ព្រះរាជាណាចក្រកម្ពុជា​ បានថ្លែងបញ្ជាក់បន្ថែម​សារជាថ្មីថាបញ្ហារថយន្តធុនធំនៅតែជាប្រធានបទដ៏ក្តៅគគុកបើសិនជានៅតែឃើញមានធ្វើចរាចរណ៍លើដងផ្លូវថ្នល់សាធារណៈដែលត្រូវបានហាម​ឃាត់​នោះ ចៅហ្វាយស្រុក ខណ្ឌ ចៅហ្វាយខេ​ត្ត ក្រុង រួមទាំងរដ្ឋមន្ត្រី​គឺត្រូវតែប្រឈមមុខនឹង​ការដកតំណែង​។​មហាជននៅតែចម្ងល់​ថា​ចុះ​ហេតុអ្វីបានជាលោក ឃួង ស្រេង ចៅហ្វាយក្រុ​ងភ្នំពេញ​នៅតែបានបន្តតំណែង​ខ្លាញ់​នេះទៀត​? ពីព្រោះ​នៅចំពោះមុខសម្តេចតេជោនាយករដ្ឋ​មន្ត្រី​បានសន្យា​ប្តេជ្ញាធ្វើ​ឲ្យបាន​ តែបែរជានៅក្រោ​យខ្នងវិញ​ជាប់ត្រគៀក​ស្តូកក្នុងម៉ាស៊ីនត្រជាក់​អង្គុយចាំបក់ផ្សែង​ សួរថាតើ​ចំណាត់ការដ៏តឹងរឹង​របស់លោក ឃួង ស្រេង និងលោក ស ថេត មានឥទ្ធិពលខ្លាំងប៉ុនណា​ បើប្រើកូនចៅក្រោម​ឱ​​វាទ​មិនយកត្រចៀកស្តាប់​ ទោះបីជាប្រកាស​​បញ្ជា​ឲ្យ​កម្លាំងនគរបាល ឬ​ប៉េអឹម​ឲ្យចាប់​ឃាត់​ឡាន​ធំ​ធុន​ធ្ងន់​ទាំងនោះ គឺ​ដូច​ឲ្យ​ទៅ​ឈរ​ចាំ​យក​លុយ​ពី​ឡាន​អញ្ចឹង​​… គ្មាន​ប្រសិទ្ធិ​ភាព​ទាល់តែសោះ​… ?។​ដូច្នេះប្រជា​ជនលើកឡើងថា​ធុញទ្រាន់នឹងបទបញ្ជាដដែលៗ​ពុំមានប្រសិទ្ធ​ភាព​និងសំដែងការគាំទ្រយ៉ាងពេញទំហឹងចំ​ពោះចំណាត់ការចំណុចអភិក្រមទី៥របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ ខណៈកំពុង​អនុវត្តន៍​វះកាត់​លើមន្ត្រីក្រោមឱវាទ​​ជាបណ្តើៗហើយ​៕​

Filed in: ព័ត៌មានជាតិ, សន្តិសុខ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com