0

របូតតំណែងចៅហ្វាយខេត្តរង​ព្រះសីហនុ​២នាក់​ ក្រោមអភិក្រមទី៥​របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​

រាជធានី​ភ្នំពេញ៖ នា​ព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ​ប​ ញ្ចប់មុខតំណែង អភិបាលរងខេត្តព្រះសីហនុ ២រូប គឺលោក ស្រ៊ុន ស្រ៊ន់ និងលោក ផៃ ប៊ុនវណ្ណៈ។យោងតាមផេកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ ថ្ងៃនេះខ្ញុំបង្ខំចិត្តអនុវត្តន៍អភិក្រមទី៥ គឺការវះកា​​ត់ដោយដកអភិបាលរង ខេត្តព្រះសីហនុ ពីររូប​ ចេញពីតំណែង។ ខ្ញុំត្រូវតែយកគ្រាប់គ្រួសនិង​ ខ្សាច់ចេញពីស្បែកជើង ទើបអាចដើរទៅមុខទៀ​​តបាន។ ខ្ញុំគ្មានពេលនិយាយច្រើនជាមួយមន្ត្រី​ខិលខូចទៀតទេ ព្រោះខ្ញុំបានអប់រំពួកគេច្រើន​ ហើយ។ ដល់ពេលនេះខ្លាក៏ត្រូវវាយ ពស់ក៏ត្រូវ​វាយ កណ្តុរក៏ត្រូវវាយ រុយក៏ត្រូវវាយ ឲ្យតែបំពា​​ន​​លើផលប្រយោជន៍​ប្រជាជន។អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ចំនួន២រូប ដែលត្រូវដកតំណែងរួមមាន៖ <<
ទី១៖ លោក ស្រ៊ុន ស្រ៊ន់ ឋានន្ដរស័ក្ដិឧត្តមមន្ត្រី​ ថ្នាក់លេខ៣។​ទី២៖ លោក ផៃ ប៊ុនវណ្ណៈ ឋានន្ត​ រស័ក្ដិ ឧត្តមមន្ដ្រីថ្នាក់លេខ៥>>។សូមបញ្ជាក់ថា កាលពីម្សិលមិញ សម្ដេចតេជោ ហ៊ុន សែន នៅក្នុងកិច្ចប្រជុំជាមួយក្រុមប្រឹក្សាពិ​ គ្រោះ និងផ្ដល់យោបល់បានបញ្ជាឲ្យសិក្សាដក​ មេបញ្ជាការយោធានិងអភិបាលរងខេត្តព្រះសីហនុ២រូប ពាក់ព័ន្ធនឹងបញ្ហាដីធ្លីកាលពីពេល​ កន្លងមក៕

Filed in: ព័ត៌មានជាតិ, សង្គម

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com