0

មេឈ្មួញ ហូ​វ ជីវ៉ៃ សែនត្រូវ​ជាមួយលោក​ថាវ យ៉េន មេប៉េអឹមថ្មី ខេត្តរតនគិរី កំពុងដឹកជញ្ជូន​ឈើ​យ៉ាងគគ្រឹកគគ្រេងទៅវៀតណាមទៀត​ហើយ​ ខណៈគេនិយាយថាអាគ្រៀលនិងអា​គ្រួ​ច​លួចស៊ីដូចតែគ្នាទេ​?

ខេត្តរតនគិរី៖ តាមសេចក្តីរាយការណ៍ថ្នីៗនេះ​បា​នឲ្យដឹងថា ​មេឈ្មួញ​ ហូវ​ ជីវ៉ៃ ដែលគេស្គាល់​ជា​ មេឈ្មួញទុច្ចរិតរកស៊ីកាក់កបក្នុងរបរជម្នួញឈើប្រណីត​​យ៉ាងដុះស្លែមកហើយ​ រហូត​មក​ទល់នឹ​ង​ពេលនេះ ឈ្មួញឈ្មោះហូ​វ​ ជីវ៉ៃ មេឧក្រិដ្ឋជន​ព្រៃឈេីប្រចាំភូមិភាគឦសាន្តនៅតែដំណើរការបានយ៉ាងរលូនដដែល ហើយ​ម៉្យា​ងវិញទៀត​សកម្មភាពដឹកជញ្ជូនឈើច្រំដែលៗ​បែបនេះ​បា​​នធ្វើឲ្យសាធារណជនគិតថា គឺជាការ​ឃុបឃឹត​ គ្នាជាប្រព័ន្ធតាំងពីថ្នាក់លើរហូតមកដល់ថ្នាក់ក្រោមក្នុងការទទួលប្រយោជន៍ពីបទល្មើសព្រៃឈើ របស់លោក ហូវ ជីវ៉ៃ​ ដោយបានស​ហ​ការ​ ​ជាមួយជនជាតិវៀតណាមនិងបក្ខពួកដែលមានការត្រូវរ៉ូវ​គ្នាទាំង​អស់នោះ តាមរយៈ​ការ​បើក​ដៃ​ ឲ្យមេឈ្មួញឈើហ៊ូវ ជីវ៉ៃ និងមេឈ្មួញ​ដទៃ​ទៀត​ ដឹកជញ្ជូនឈើយ៉ាងគគ្រឹកគគ្រេងយកទៅលក់​នៅវៀតណាមបានយ៉ាងរលូនបំផុត។​

គួររំឭកថា​លោក​ឧ​ត្ត​ម​សេនីយ៍​​ត្រី ថាវ យ៉េន ឡើងកាន់តំណែង​ជា​មេបញ្ជាការកងរាជអាវុធ​​ហត្ថ​ខេត្តរតនគិរី ជំនួសលោក គឹម រស្មី គឺមិន​​បានបោះបង់គន្លងចាស់ចោល​នោះទេ​ ពោ​ល​គេបានកត់សំគាល់ឃើញថា​ឈ្មួញ​ឈ្មោះ ហូ​វ ជី​វ៉ៃ និង ណាប់ វណ្ណៈ នៅតែ​បន្តសកម្មភាពដឹក​​ជញ្ជូន​ឈើ​ចេញទៅ​ប្រទេសវៀតណាម​តាមច្រក​​ទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​ដែលទំនងជា​ឈ្មួញ​ឈ្មោះ ហូ​វ ជី​វ៉ៃ និង​ឈ្មោះ ណាប់ វណ្ណៈ ហៅ​ណាក់​ក្បាល​ធំ សែនត្រូវ ទើប​ធ្វើ​សកម្មភាព​កាប់​ឈើ​និងដឹកជ​​ញ្ជូន​ឈើ​ចេញទៅ​​វៀតណាម​យ៉ាង​គឃ្លើនទៀត​​ហើយខណៈគេនិយាយថា”អាគ្រៀលនិងអាគ្រួចលួចស៊ីដូចតែគ្នាទេ”​ ព្រោះថាពេលនេះមេឈ្មួ​​ញឈើ ហូវ ជីវ៉ៃ បានរៀបចំសែនឲ្យលោក ថាវ យ៉េន ត្រូវរ៉ូវគ្នាទៀតហើយពេលនេះ​បានជាមេ​​ឈ្មួញឈើទាំង​ពីរ​នាក់នេះ​រកស៊ីបានយ៉ាងរលូន​​បំផុត​​ ដោយសារ​មានមេថ្មីធ្វើជាខ្នង​​បង្អែកដ៏រឹង​​មាំមិនទើសក្បាល​អ្នកណាទាំងអស់។​

បើតាមការ​​បង្ហើបរបស់​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តរតនគិរីបាន​បញ្ជាក់ថា ក្រុម​ឈ្មួញ​ដែល​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅប្រទេស​​វៀតណាម​​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវយ៉ាង​​គឃ្លើន ​នាពេល​បច្ចុប្បន្ន​គឺ​សុទ្ធតែជា​ក្រុម​ឈ្មួញ​ដែលមាន​ខ្នងបង្អែកយ៉ាង​​រឹងមាំ​ហើយ​មានការ​បែងចែក​ផលប្រយោជន៍​ជាមួយគ្នា​យ៉ា​​ង​រលូន​ទៀតផង​ ជាហេតុបណ្តាលឲ្យ​ការដឹកជ​ជញ្ជូន​ឈើ​ចេញទៅ​វៀតណា​ម​​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ យ៉ាង​រាលដាល​ដូច​មុនដដែ​​លៗ គឺដោ​​យសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់លោ​​ក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ី ចំរើន មេ​នគរបាលអន្តោ​​​ប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ ដែល​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុ​ងក្រសួ​ងមហាផ្ទៃថែម​​ទៀតផង។​

ដូច្នេះហើយ​ទើប​មានការ​កត់សម្គាល់ថា លោក ថាវ យ៉េន មេបញ្ជាការ​កងរាជអាវុធហត្ថខេត្តរត​​នគិរី នៅ​មិនទាន់​បាន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅឡើយ​ទេ ហើយ​ក្រុមឈ្មួ​ញ ហូវ ជីវ៉ៃ និងណាក់ក្បាលធំ​​ដែលជា​មន្ត្រីអាវុ​​ធហត្ថ​ខេត្តរតនគិរី គឺ​នៅតែ​បន្តសកម្មភាពដឹកជ​​ញ្ជូន​ឈើ​ចេញទៅ​ប្រទេសវៀតណាម​​តាម​អំពើ​ចិត្ត​ដូចអ្វី​ដែលធ្លាប់រកស៊ី​យ៉ាងដុះស្លែ​មកហើយ​ជាមួយនឹងការផ្តល់ផលប្រយោជន៍​ដល់មេៗគ្រ​​ប់ជំនាញនៅក្នុងខេត្តរតនគិរី​។​

ជាក់ស្ដែង​ក្រោយពេល​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ថាវ យ៉េន ទទួលបាន​តំណែង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី រួចមក​គឺ​ឈ្មួញ​ជាម​ន្ត្រី​អាវុធហត្ថ​ឈ្មោះ ហូ​វ ជី​វ៉ៃ និង​ឈ្មោះ ណាប់ វណ្ណៈ ហៅណាក់ក្បាលធំនេះ​នៅតែបន្ត​​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅវៀតណា​​ម​​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ញញើត​អ្វីទាល់តែ​​សោះ​ ទោះបីបទល្មើសគេ​ឃើញនឹងភ្នែក​គឺមាន​រថយន្តសាំយ៉ុង​រាប់សិបគ្រឿង​សម្រុកឆ្លងដែន​ទាំងយប់ម្សិលមិញនេះ​នៅច្រកទ្វារអន្តរជាតិ​អូរ​យ៉ាដាវ​ ដែលមាន​លោក អុី ចំរើន ជាប្រធានប៉ុ​ស្តិ៍​នគរបាលអន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិអូរយ៉ា​ដាវ​ពុំមែនមិនដឹងមិនឮនោះឡើយ។​

​ប្រភពប្រជាពលរដ្ឋ​ក្នុង​ខេត្តរតនគិរី បាន​ឲ្យដឹង​​​ថា រហូតមកដល់​ពេលនេះ​មេ​ឈ្មួញ​ ហូវ ជីវ៉ៃ និងណាក់ក្បាលធំ​បាន​​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​វៀតណាម​​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ និង​តាម​ច្រករបៀង​ជាច្រើន​កន្លែងក្នុង​​​ស្រុក​អូរ​យ៉ា​ដាវ ក៏ដូចជា​ច្រកព្រំដែន​ក្នុង​ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស​ចេញទាំងថ្ងៃទាំងយប់​ដោយ​គ្មានកម្លាំងសមត្ថកិច្ច​និងមន្ត្រីជំនាញខាងណា​ចុះទៅចាប់បង្ក្រាប​នោះទេ ព្រោះខ្លាចបែកឆ្នាំង​ បា​យសេ​ដ្ឋកិច្ចរបស់មេៗ​ ហើ​យមិនតែប៉ុណ្ណោះ​ ថែមទាំងបានធ្វើការលាក់បាំងពីការរកស៊ីឈើរបស់មេឈ្មួ​ញ​ហូវ ជីវ៉ៃ និងណា​ក់ក្បាលធំនាពេល​​បច្ចុប្បន្ននេះ។​

ប្រជាពលរដ្ឋ​បានសំណូមពរ​​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​មិនគួរ​មើលរំលង​តទៅទៀត​ទេ ក្នុងខណៈដែល​ព្រៃឈើ​នៅខេត្ត​​រតនគិរី កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​សាបសូ​​ន្យ​នាពេល​ឆាប់ៗ​ខាងមុខនេះ​​ហើយ ដោយស្នា​​ដៃមេឈ្មួញ ហូវ ជីវ៉ៃ និងណាក់ក្បាលធំ​ កំពុង​ កាប់បំផ្លាញនិងដឹកជញ្ជូន​យ៉ាងគគ្រឹកគគ្រេង​យកទៅលក់នៅវៀតណាមតាមច្រកទ្វារអន្តរជាតិអូរយ៉ា​ដាវ​ និងច្រករបៀងជាច្រើន​ទៀត ជាពិ​សេស​​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី និង​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តរតនគិរី លោក ស​ យ សូ​ណា ព្រមទាំង​មេ​រដ្ឋបាលព្រៃ​​ឈើខេត្តរត​​នគិរី លោក កែប កត់ និងលោក ថាវ យ៉េន មេប៉េអឹមខេត្តរតនគិរី ដែលរងនូវ​ការរិះគន់​ថា​បាន​​​បណ្តែត​បណ្ដោយ​ឲ្យ​បទល្មើស​ព្រៃឈើកើ​​តឡើង​យ៉ាង​រាលដាល​ខ្លាំងឡើង​ ហើយបែរជា​នាំគ្នាសម្ងំស្ងៀមស្ងាត់មិនចាត់វិធានការទប់ស្កាត់​និងបង្ក្រាប​? ឬក៏ចាំដល់ពេលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីស្រែកនឹងសំពងក្បា​លក្រោមកណ្តាប់ដៃដែក​រួចវះកាត់ចោលនោះ​។​

អង្គភាពគេហទំព័រMSKnewsយើងមិនអាចទំ​នាក់ទំនងជាមួយក្រុមឈ្មួញនិងក្រុមមន្ត្រីពាក់ព័ន្ធក្នុងខេត្តរតនគិរីបានទេខណៈពេលនេះយើងនឹងរង់ចាំទទួលព័ត៌មាននៅរៀងរាល់ម៉ោងធ្វើការ៕

Filed in: ព័ត៌មានជាតិ, ស្រាវជ្រាវ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com