0

ប្រជាពលរដ្ឋលើកឡើងថា លោក តោ ធារី នាយសង្កាត់រដ្ឋបាលជលផល​ក្បាលតោល​មិនបង្ក្រាប​បទល្មើសនេសាទខុស​ច្បាប់ព្រោះ​​ខ្លាចបែកឆ្នាំងបាយ​រួម​របស់មេៗ​ថ្នាក់​អន្ទ្រើស​ដែលស៊ីមិនចេះឆ្អែត​?

ខេត្តបាត់ដំបង៖ប្រភពអ្នកដឹងហេតុការណ៍​មួ​យ​ចំនួនបានលើកឡើង​ចំ​ពោះ​រដ្ឋបាល​ជលផល​និ​​ងមន្ត្រីពាក់ព័ន្ធក្នុងការឃុបឃឹតគ្នាជាលក្ខណៈប្រព័ន្ធ​ ខ្លះ​និយាយថា​ អ​​សមត្ថ​ភាព ខ្លះ​ទៀ​ត​​​និយា​យ​ថា ​ពុករលួយ ខ្លះ​ទៀត​​និ​យាយ​ថា ធ្វើ​​ការ​គ្មាន​ភាពស្មោះត្រង់​ដោយបង្កប់នូវភាព​អា​ថ៌​កំ​បាំ​​ង ព្រោះ​ជុំវិញ​ខ្លួន​​រប​ស់​លោក តោ ធារី មាន​អ្នក​​ខ្លះ​គេបានស្គាល់ច្បាស់​គឺ​ជា​ខ្សែ​រ​យៈ​របស់​អ្ន​​កនេសា​​ទ ដែល​ប្រើ​ឧបករណ៍ខុសច្បាប់គ្រប់រដូវ​​កាល បានន័យថា​ផុតពីរដូវដា​ក់ធ្នុក បច្ចុប្បន្ន​នេះ បទ​ល្មើសដាក់​ស​ម្រាស់​ ពេញ​ដៃ​​ព្រែក ទើប​ប្រជាជ​​ន​រាយការ​ណ៍មកថា មានការកាប់ព្រៃលិ​​ចទឹ​ក ដែលជាជម្រកត្រីពងកូន យកមកធ្វើស​ ម្រាស់ដាក់ក្នុងទឹកព្រែកនឹងហ៊ុំព័ទ្ធកំផ្លោកយ៉ាងស្អេក​​ស្កះស្ទើរតែបើកទូកមិនកើត​ ដើម្បីឲ្យត្រីកុំ​គ្នា ទើបគេយ​ក​សា​ច់អួនក្រឡា​ញ៉ឹក​មក​ហ៊ុំ​ព័ទ្ធ​ចាប់យកត្រីទាំង​តូច ទាំង​ធំ ដោយគ្មានការបង្ក្រា​​ប​ពីជំនាញ​ជលផលឡើយ ។

ប្រភពបាន​ឲ្យដឹង​ថា លោក តោ ធារី​ ​ជា​នាយស​ង្កា​ត់​​រដ្ឋបាលជ​លផល​ក្បាលតោល​បា​ន​បើកភ្លើង​​ខៀវឲ្យក្រុម​​អ្នកនេ​សាទ​ត្រីខុសច្បាប់ ដោយ​ប្រមូ​ល​លុយ​រាប់​រយ​លា​ន​រៀល ដើម្បី​ផ្គាប់​ចិត្ត​ជូនដ​​ល់​លោក ជួង សុភា នាយ​ខ​ណ្ឌ​​រដ្ឋបាល​ជល​ផលខេត្តបាត់ដំប​​ង​ ជា​ថ្នូរ​​នឹង​ការអនុញាតឲ្យ​ក្រុមអ្នកនេសាទ​ទុច្ច​រិ​ត​ ដាក់សម្រាស់​ ម៉ាញ់ រុញស៊ីប យ៉ាំងកាវ និង​ អូស​​អ៊ួនវិលវិលរាប់ពាន់​​ម៉ែត្រ ​នៅក្នុង​បឹ​ង​ទ​ន្លេ​​សា​ប ដោយ​ពុំ​មាន​​ការ​ខ្វាយខ្វល់​​ពី​ការបាត់​បង់​មច្ឆា​ជា​​តិ​អ្វី​ឡើយ ។

យោងតាមសេចក្តីរាយការណ៍ថ្មីៗនេះបានឲ្យដឹង​ថា ការអូសអ៊ួនវិលដោយប្រើប្រាស់​មងក្រឡា​​ញឹក​មានប្រវែងរាប់ពាន់ម៉ែត្រ​និងឧប្បករណ៍ខុស​ច្បាប់ជាប្រភេទយ៉ាំងកាវ​ ម៉ាញ់ រុញស៊ីបដោយទូ​​កម៉ាស៊ីនធំៗ​ កំពុងធ្វើ​ស​កម្មភាពយ៉ាងគគ្រឹកគ​​គ្រេង​នៅចំណុចអភិរក្ស​​ឡូលេខ២ ពាក់កន្ទេល​ ព្រែកត្រសក់ និងចំណុ​ចភូមិក្បាលតោល ឃុំ​ កោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់តំបង ក្នុងដែន​ គ្រប់គ្រង​របស់​លោក តោ ធារី នាយសង្កាត់រដ្ឋ​ បាលជលផល​ក្បាល​តោល​នេះតែម្តង។​

ប្រជា​នេសាទជាលក្ខណៈគ្រួសា​របា​នរាយ​ការ​​ណ៍មកថា លោក តោ ធារី​ នាយ​សង្កាត់ជលផ​ល អសមត្ថភា​ពក្នុងការទ​ប់ស្កាត់បទ​ល្មើស​នេ​សា​ទធំៗ បង្រាប​បានតែ​អាតូចៗ ដូចជារាយមង ដាក់លប ដាក់ខ្សុំ ចាប់​យកស្នាដៃ​ប៉ុ​ណ្ណោះ​ ចំ​ ណែកឯទូកម៉ាស៊ីនធំៗអួសយ៉ាំងកាវ រុញស៊ីប​ អូសអ៊ួនវិលប្រវែង​ជាង១០០០ម៉ែត្រ​វិញ គឺ​លោក​ តោ ធារី បានបើកដៃឲ្យ​ធ្វើសកម្មភាពយ៉ាងរលូន​ហើយក៏កំពុងត្រូវប៉ាន់​ទៀតផង​ ព្រោះ​ក្នុងអ៊ួន១​វង់ ឬ​យ៉ាំងកាវ១ឈ្មោះ​គឺលោក តោ ធារី តម្រូវ​ឲ្យបង់លុយចាប់ពី៥០ម៉ឺនរៀលឡើង​ទៅ​ ចុះបើ​រាប់រយម្ចាស់ឯណោះ​លោក តោ ធារី គ្រប់ទឹកតែ​ម្តង​នៅក្នុងរដូវកាលនេះ។​

ទន្ទឹមនឹ​ងនោះ​​ដែរ ប្រជាព​លរដ្ឋ​ភាគ​ច្រើន​និយា​យថា​ ស្រែស្រូវនៅលើទឹក ​បើ​ចង់​​រ​កស៊ី​ត្រី​ឲ្យសែ​ នមន្ត្រី​ជ​លផល មិន​បាច់​រក​​ក្បាល​ជ្រូក មិនចាំបា​ច់​​អុ​ជ​​ធូប មិនចាំ​បា​ច់​រក​​ក្បាលមាន់ ក្បា​ល​ទាអី​ទេ​ សែន​​តែ​នឹ​ង​ដុល្លារ​​​ ឬលុយខ្មែរទៅ​រកស៊ី​​បា​ន​ហើយ…ជាក់ស្តែង​នៅក្នុងរដូវកាលនេះ​លោក តោ ធារី នាយសង្កាត់រដ្ឋបាលជលផលក្បាល​ តោល​កំពុងមានយីអ៊ុន​ខ្ពស់ត្រដែត​ក្នុងការប្រ​មូលលុយពីបទល្មើស​ប្រភេទអូសយ៉ាំងកាវ អ៊ួន​ វិល រុញ​ស៊ីប ម៉ាញ់​ ឆក់​ទាំងក្រុមៗ​រាប់សិបម៉ឺន​រៀល​ ដែលអាចសល់លុយវាល់លាន​ទុកសំរាប់​ទប់តំណែងខ្លួន​ក្តោបក្តាប់អំណាច​បានយូរ​ដើម្បី​បន្តប្រព្រឹត្តអំពើពុករលួយ​ចែកផលប្រយោជន៍​ដល់លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផ​ លខេត្តបាត់ដំបង និងមេៗថ្នាក់លើ​នៅក្រសួងក​សិកម្ម រុក្ខាប្រម៉ាញ់និងនេសាទផងដែរ។​

សូមបញាក់ថា​ គ្រប់រដូវកាលនៃកា​របិទ​និងបើក​ ឲ្យនេសា​ទត្រី ប្រជានេសាទជាលក្ខណៈគ្រួសារ​​បាន​លើកឡើងថា ដោយសារ​តែមា​នច​រា​ចរ​ណ៍ ឲ្យចិញ្ចឹមត្រីឆ្ដោ​រច្រើនហួសប្រមាណធ្វើឲ្យមាន​​តម្រូវការត្រីល្អិត​យ​កម​ក​ធ្វើនុយច្រើនឡើង​ៗ​​ ហើយឧបករ​ណ៍​ដែល​អាច​នេសាទ​​បាន​ត្រី​ល្អិត​ច្រើនជា​ងគេ​ក្នុងបឹង​ទន្លេសាប គឺ​ឆ្នុកដា​ក់​អំពូល​​ភ្លើងនៅតាមមាត់បឹងទន្លេសាបនាពេលយប់ភ្លឺចិញ្ចាច​មិ​នចាញ់ទីក្រុងនោះទេ ជាពិសេសនារដូវ​ នេះក្រុមអ្នកនេសាទខុសច្បាប់បានប្រើប្រាស់អ៊ួនក្រឡាញឹកអូសវិលជុំមានប្រវែងចាប់ពីជាង១០០០ម៉ែត្រ​ដោយទូកម៉ាស៊ីនធំៗ​ រួមទាំងប្រភេទ​ យ៉ាំងកាវ​និងរុញស៊ីប​ឆក់ស្រូបយកអស់ទាំងត្រី​​ធំ ត្រីតូច​គ្មានសេសសល់អ្វីនោះឡើយ។​

ជុំវិញ​កា​រចោ​ទប្រកាន់​ថាលោក តោ​ ធារី នាយ​ សង្កាត់រដ្ឋបាលជលផល​ជាអ្នក​បើកភ្លើង​​ខៀវ​ឲ្យ​អ្នក​នេ​សាទ​ខុសច្បាប់ ដើម្បី​ប្រមូល​លុ​យ​ចូល​ហោ​ប៉ៅខ្លួន​ និង​ផ្គាប់​ផ្គន់​មេៗខាងលើ​។​ អង្គភាព​សារព័​ត៌មានយើង​​​មិនអា​ច​សុំ​កា​រ​បំភ្លឺ​​ពី​ភាគីជំនា​​ញពាក់ព័ន្ធ​ផ្នែកណាមួយ​​បានទេ​ កាលពីម្សិលមិ​​ញនេះ ប៉ុន្តែប្រជាពលរដ្ឋកំពុងរង់ចាំមើ​លចំណា​​ត់ការរបស់ប្រមុខរាជរដ្ឋាភិបាលនឹងអាចឈានដល់ការវះកាត់កម្រិតណា​ ?ខណៈសម្តេ​ចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានធ្វើការ​វះ​កាត់សា​​ច់ស្អុយចោលជាបណ្តើរៗ​ហើយ​​៕

Filed in: ព័ត៌មានជាតិ, ស្រាវជ្រាវ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com