0

ពេលមានករណីរថយន្ត​ធុនធ្ងន់​កិនមនុស្សស្លាប់​កណ្តាលក្រុង​ទើបអាជ្ញាធរ​មានសមត្ថកិច្ច​រាជធា​នីស្រែកឲ្យចាប់ឃាត់រថយន្តបង្ក​បណ្តាលឲ្យបទ​បញ្ជាសាបដូចទឹកទន្លេ?

រាជធានីភ្នំពេញ៖ ដោយសារតែរថយន្តធុន​ធ្ងន់ បើកចេញ-ចូលរាជធានីភ្នំពេញ ខុសពេលវេលា និងខុសតម្រាយផ្លូវបណ្តាលឲ្យកកស្ទះចរាចរណ៍ក៏ដូចជាគ្រោះថ្នាក់ចរាចរណ៍និងបង្កឲ្យខូចផ្លូវនោះ ទើបរដ្ឋបាលរាជធានីបានដាក់ចេញជាវិធានការជាថ្មី​ទៀត​ ប៉ុន្តែបទបញ្ជារបស់លោក ឃួង ស្រេង ចៅហ្វាយក្រុងភ្នំពេញ​និង​លោកនាយឧត្ត​​មសេនីយ៍ ស ថេត ស្នងការនគរបាល​រាជធានីភ្នំ​ ពេញហាក់ដូចជាមិនត្រូវបានក្រុមហ៊ុន ឬឈ្មួញ​​ដឹកជញ្ជូនទំនិញ​ទាំ​ងអស់​នោះ​ យកត្រចៀកស្តា​​ប់​សូម្បីតែបន្តិច​ឡើយ ជាពិសេស​កូនចៅមន្ត្រី​​នគរបាលចរាចរនៅតាមគោលដៅបន្តអនុញាតឲ្យរថយន្តធុនធំចូលក្រុងដដែលជាដដែលបាននោះទៀត គឺវាផ្ទុ​យស្រឡះទៅនឹងបទបញ្ជារប​​ស់សម្តេចក្រឡាហោម​ ស ខេង​ ឧបនាយករដ្ឋ​ មន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលបានធ្វើការហា​​មប្រាមមិនឲ្យមន្ត្រីនគរបាលលូកដៃយកលុយពីរថយន្តដឹកជញ្ជូនល្មើសច្បាប់នោះជាដាច់ខាត។​

មហាជន​នៅតែលើកឡើងតាមបែបជាចម្ងល់​ថា​តើហេតុអ្វីបានជានៅតែមានរថយន្តធុនធំៗចូលដល់ភ្នំពេ​ញ​ បើទោះបីជា​មានបទបញ្ជាហាមឃា​​ត់​ដ៏តឹងតែ​ង​ពីអាជ្ញាធរក្រុង​យ៉ាងណាក៏ហាក់ដូច​ពុំសូវមាន​ប្រសិទ្ធភាព​? ពីព្រោះច្បាប់បានចែង​ចូ​លជាធរ​មាន​រួចហើយ រួមទាំងបទបញ្ជារបស់ប្រ​​មុខថ្នាក់​ដឹកនាំរាជរដ្ឋាភិបាល ក៏បានធ្វើការដាស់​​តឿន​ដល់មន្ត្រីក្រោមឱវាទ ជាច្រើនលើកច្រើន​​សារ​ឲ្យខិតខំ​យកចិត្តទុកដាក់​ អនុវត្តន៍ច្បាប់ឲ្យ​​ខាងតែបានយ៉ាងណាក៏ដោយក៏នៅតែមានភាពធូររលុងចន្លោះប្រហោងរបស់់ន្ត្រីអ្នកអនុវត្តច្បាប់ទាំងនោះនៅតែមិនទាន់បានកែប្រែពីទម្លាប់ចាស់របស់ខ្លួនដែលអសកម្មការងារនេះនៅឡើយ។​

គួររំឭកថា​ប្រមុខរាជរដ្ឋាភិបាល​សម្តេចអគ្គមហា​​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​​ព្រះរាជាណាចក្រកម្ពុជា​ បានថ្លែងបញ្ជាក់បន្ថែម​សារជាថ្មីថាបញ្ហារថយន្តធុនធំនៅតែជាប្រធានបទដ៏ក្តៅគគុកបើសិនជានៅតែឃើញមានធ្វើចរាចរណ៍លើដងផ្លូវថ្នល់សាធារណៈដែលត្រូវបានហាម​ឃាត់​នោះ ចៅហ្វាយស្រុក ខណ្ឌ ចៅហ្វាយខេ​ត្ត ក្រុង រួមទាំងរដ្ឋមន្ត្រី​គឺត្រូវតែប្រឈមមុខនឹង​ការដកតំណែង​។​មហាជននៅតែចម្ងល់​ថា​ចុះ​ហេតុអ្វីបានជាលោក ឃួង ស្រេង ចៅហ្វាយក្រុ​ងភ្នំពេញ​នៅតែបានបន្តតំណែង​ខ្លាញ់​នេះទៀត​? ពីព្រោះ​នៅចំពោះមុខសម្តេចតេជោនាយករដ្ឋ​មន្ត្រី​បានសន្យា​ប្តេជ្ញាធ្វើ​ឲ្យបាន​ តែបែរជានៅក្រោ​យខ្នងវិញ​ជាប់ត្រគៀក​ស្តូកក្នុងម៉ាស៊ីនត្រជាក់​អង្គុយចាំបក់ផ្សែង​ សួរថាតើ​ចំណាត់ការដ៏តឹងរឹង​របស់លោក ឃួង ស្រេង និងលោក ស ថេត មានឥទ្ធិពលខ្លាំងប៉ុនណា​ បើប្រើកូនចៅក្រោម​ឱ​​វាទ​មិនយកត្រចៀកស្តាប់​ ទោះបីជាប្រកាស​​បញ្ជា​ឲ្យ​កម្លាំងនគរបាល ឬ​ប៉េអឹម​ឲ្យចាប់​ឃាត់​ឡាន​ធំ​ធុន​ធ្ងន់​ទាំងនោះ គឺ​ដូច​ឲ្យ​ទៅ​ឈរ​ចាំ​យក​លុយ​ពី​ឡាន​អញ្ចឹង​​… គ្មាន​ប្រសិទ្ធិ​ភាព​ទាល់តែសោះ​… ?។

ជាការឆ្លើយតបពេលមានរថយន្តធន់ធ្ងន់បើកចូ​លក្រុងទាំងព្រឹក​កិនមនុស្សស្លាប់​ទើប​លោក ស ថេ​ត ស្នងការ​នគ​បាល​រាជធានី​ភ្នំពេញ​​បន្ទាប់​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​ដាច់​ហ្វ្រាំង​បុក​រះ​ទៅ​ម៉ូតូ​ជា​ច្រើន​គ្រឿង​នៅ​មុខ​វិទ្យាល័យ​បឹង​ត្របែង បណ្តាល​ឲ្យ​មនុស្ស​មួយ​ចំនួន​របួសធ្ងន់ និង​បណ្តាល​ឲ្យ​គ្រូបង្រៀននៅវិទ្យាល័យបឹងត្របែកស្លាប់ម្នាក់ហើយបានប្រកាសឲ្យចាប់រថយន្តបង្ក​នឹងធ្វើការ​ហាមឃាត់រថយន្តក្រ​ឡុកស៊ីម៉ង​ត៍​មិនឲ្យចូលក្រុ​ង​ជាន់លើបទបញ្ជាដដែលៗ​ដែល​​តាម​ការកត់​​សម្គាល់​ទោះបីជា​សាលាក្រុង​ធ្លាប់​ប្រកាស​ហាម​រថយន្ត​​ធំ​ៗ​មិនឲ្យ​បើក​ចូល​ក្រុង​ពេលថ្ងៃយ៉ាង​​ណាក្តីគេឃើញថាចំណាត់ការនេះគ្មានប្រសិទ្ធភាព​នោះ​ទេ​។​

បើតាមការ​ប្រកាសរបស់​លោកឧត្តមសេនីយ៍ ស​​​​​​ ថេត ស្នងការន​​​​​​​​​​គរបាលរា​​​​​​​​​​​​​ជធានីភ្នំពេញ បាន​​​​​​​​​ដា​​ក់ចេញ​បទ​​​​​​​​​​​​​​​​​​​​​​​បញ្ជាជាថ្មី​ទៀត​ ឲ្យស​​​​​​​​​​​​​​មត្ថកិច្ចនៅ​​​​​​​​​​​​​​​​​​​​តា​​មគោលដៅ​​​​​​​​​​ទាំងអស់ត្រូវឃាត់រ​​​​​​​​​​ថយន្តធុនធ្ងន់​គ្រប់ប្រភេទមិនមែនតែរថយន្តក្រឡុកស៊ីម៉ងត៍​ដែលបាន​​បើកចូល​​ក្រុងខុស​​​​​​​​ម៉ោង ទើបកិនមនុ​ នុស្សស្លាប់​នេះ ដោយ​​​​​​​​​​​​​​គ្មានយោគ​​​​​​​​​​យល់​​​​​​​​​​​​​​​​​​​​​​​​​​​​ទៀត​​នោះ​ឡើយ បើទោះបីជារថយន្តរ​​​​​​​​​​​បស់ក្រុមហ៊ុន​​​​​​​​​​ណាក៏ដោ​​​​​​​​​​​​​​​យ « កុំឲ្យគេថា​​​​​​​​​​​​​​​ចៅហ្វាយ​​​​​​​​​​​​​​​​​ក្រុង​និងស្ន​​ង​​​​​​​​​​​ការច្រើនជំ​​​​​​​​​​​​នាន់ អន់ៗ​​ក្រោម​ប​​​​​​​​​​​​ទបញ្ជា​​​​​​​​​​​​​​​​​​​​​​​​​សាប ដូចទឹក​​​​​​ទន្លេទៀត »។

ដូចនេះមហាជន​កំពុងរង់ចាំមើល​លោកស្នងការ​ ស ថេត ​ ដែលបាន​បញ្ជាក់ថា ឲ្យប៉ូលិស និង​ប៉េ​ អឹម ធ្វើការចាប់​ឃាត់រថយន្តល្មើសច្បាប់ទាំង​អ​​ស់ ទោះបីជាក្រុមហ៊ុននោះមានខ្នងបង្អែកធំប៉ុន​ ណាក៏ដោយ​គឺគ្មានការយោគយ​ល់​នោះទេ​​ បើ​មិ​ នអញ្ចឹងទេ ​ប្រជាពលរដ្ឋ សិស្សានុសិ​​​​​​​​​​​​​​​​​​​​​ស្ស មន្ត្រី​ រាជការ គ្រូបង្រៀន​ ពួកគា​​​​​​​​​​​​​​ត់ជ្រក់​​​​​​​ជ្រេញ​នឹងចៅ​​​ហ្វាយក្រុងនិងស្នងការក្រុងឡើងមក​​​​​​​​​ច្រើនជំនា​​​ន់​​​​​​​​​​​​ហើយ នៅតែអនុ​​​​​​​​​​​វត្តន៍​វិធានការច្បាប់​សាបដូច​​ទឹក​ទន្លេ ដូច្នេះពីពេ​​​​​​​​​​​​​​​​​​​លនេះតទៅគេសង្ឃឹមថា​អាជ្ញាធរមានសមត្ថកិច្ចរាជធានីភ្នំពេញ​ នឹងត្រូវ​​ចា​​​​​​​​​​​​ត់វិធា​​​​​នការក្តៅបានដល់កម្រិតណា​?។អង្គភា​​ព​MSKnews​យើងនឹងរង់ចាំទទួលព័ត៌មានពី​​គ្រប់​មជ្ឈដ្ឋាននានា​យកមកផ្សព្វផ្សាយ​នៅលេខ​ក្រោយទៀត​៕

Filed in: ព័ត៌មានជាតិ, សន្តិសុខ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com