0

បទល្មើសនេសាទខុសច្បាប់​ពេញផ្ទៃទន្លេ​សាប​ក្នុងខេត្តសៀមរាប​កំពុង​ល្បីឈ្មោះ ហុង ជាអ្នក​កាង​ដែលកម្លាំងសមត្ថកិច្ច​និងជំនាញមិនហ៊ាន​បង្ក្រាប​ ខណៈប្រជាពលរដ្ឋ​ស្នើសុំសម្តេច​តេជោ​ហ៊ុន សែន ជួយវះកាត់ចាត់វិធានការជាបន្ទាន់​..!

ខេត្តសៀមរាប៖ ស្នូរសម្លេង​ទូកម៉ាស៊ីន​លាន់ឮ​យ៉ាងទ្រហឹងអឺងកង​និងមានផ្សែងខ្មៅខ្មួល​ខ្មា​ញ់​ កណ្តាលបឹងទន្លេសាបដែលគេបានសង្កេត​ឃើ​ញ​ថាគឺ​ជាបទល្មើសនេសាទខុសច្បាប់​ដោយប្រើ​ប្រាស់​ឧប្បករណ៍​ដែលរាជរដ្ឋាភិបាលហាមឃាត់​ទាំងនោះគឺជាទូកអូសយ៉ាំងកាវនិងរុញស៊ីប​ជា​​ច្រើនក្រុម​របស់ឈ្មោះ ហុង​ ជាជនជា​តិវៀតណា​ មនៅចំណុចមាត់ខ្លានិងនៅភូមិចុងប្រឡា​យ​ ឃុំកំពង់ឃ្លាំង ស្រុកសូត្រនិគម​ ខេត្តសៀ​ម​រា​ប ដែលមានឈ្មោះ ហុង រូបនេះ​ជាអ្នកកាងឲ្យក្រុម​​នេសាទខុសច្បាប់របស់ជនជាតិវៀតណាមកំពុងធ្វើឲ្យប្រជាពលរដ្ឋដែលប្រកបរបរនេសាទជាល​​ក្ខណៈគ្រួសារ​ ដូចជារាយមង ដាក់ខ្សុំ ទទួលរង​នូវការថ្នាំងថ្នាក់​ក្តៅក្រហាយ​នឹងទង្វើបំផ្លិចបំផ្លា​​ញ​របស់ក្រុមនេសាទជនជាតិវៀត​​ណាមអូស​យ៉ាំងកាវ រុញស៊ីប និងវ៉ៃហ៊ំអ៊ួនធំៗប្រវែងរាប់ពា​​ន់​​ម៉ែត្រ​ដែលបានកៀរអូស​ផ្តាច់មងនិងខ្សុំ​របស់​​ពួកគាត់​ ហើយពុំមាន​ឃើញអាជ្ញាធរ សមត្ថកិច្ច​ និងមន្ត្រីជំនាញណាចុះទៅហាមឃាត់​​ទប់ស្កាត់​ ឬចុះទៅបង្ក្រាបនោះឡើយ។​

បើតាមប្រជាពលរដ្ឋ​បានឲ្យដឹងថា​បទល្មើសនេ​សាទ​ស្អេកស្កះ​ពេញផ្ទៃទន្លេសាប​កំពុងបង្អួតភ្ញៀ​វទេសចរណ៍​នៅចំណុចចុងឃ្នៀស ភ្នំក្រោម ក្រុ​ ងសៀមរាប គឺគ្មានកម្លាំងសមត្ថកិច្ចណាចុះទៅ​​បង្ក្រាបនោះឡើយ ជាក់ស្តែងសកម្មភាពអូសអ៊ួ​​នក្រឡាញឹកមានប្រវែងរាប់ពាន់ម៉ែត្ររបស់ជនជាតិវៀតណាម​ដែលអូសដោយទូកម៉ាស៊ី​នធំៗ កំពុងអូសកៀរយកត្រីទាំងធំទាំងតូចគ្មានសល់់នោះទេ។គេបានកត់សំគាល់​ឃើញ​ទូកនេសាទ​​ជនជាតិវៀតណាមជាច្រើនគ្រឿង​សម្រុកអូស​អ៊ួ​នយ៉ាងអនាធិបតេយ្យ​ដោយគ្មានខ្លាច​សមត្ថកិច្វ​ឬស្ថា​ប័នណាទាំងអស់​ ពីព្រោះ​ពួកនេសាទជន​ជាតិវៀតណាម​ទាំងនោះ​អះអាងថា​បានបង់លុ​យឲ្យ​សមត្ថកិច្ចនិងមន្ត្រីជំនាញរួចរាល់អស់ហើ​យទើបពួកគេ​រកស៊ីអូសអ៊ួន​បានដោយរលូន​គ្មា​នទើសក្បាល​អ្នកណាទាំងអស់។​

គួររំឭកថា​ការបង្ក្រាបបទល្មើសនេសាទ​ឲ្យដូច​​ភ្លៀង​រលឹម​គឺជាអនុសាសន៍​ដ៏ថ្លៃថ្លារបស់សម្តេច​​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋ​ មន្ត្រី​ដែល​បានដាស់តឿន​ដល់មន្ត្រី​ជំនាញនិង​​សមត្ថកិច្ច ​ឲ្យខិតខំយកចិត្តទុកដាក់​អនុវត្តន៍ឲ្យ​​ខាងតែបាន​ ផ្ទុយទៅវិញកម្លាំងនគរបាលសេដ្ឋកិ​​ច្ចខេត្តសៀមរាបខណៈដែលគេបានសង្កេតឃើញ​មានបទ​ល្មើស​នេសាទ​នៅតំបន់មួយចំនួននៃ​​បឹងទន្លេ​សាប​កំពុងមានការកើន​ច្រើនឡើងៗក្នុង​​ដែនស​មត្ថកិច្ចរបស់ខ្លួន ប៉ុន្តែបែរជាកម្លាំងសម​ ត្ថកិច្ច​និ​​ងមន្ត្រី​ជំនាញ​មិនអើពើធ្វើការចុះបង្ក្រាប​ទាល់តែ​សោះ​។

ប្រភពបន្តឲ្យដឹង​ថា​បុគ្គលឈ្មោះ ហុង ជនជាតិ​វៀតណាមរូបនេះ​ត្រូវបានគេស្គាល់​ថាជាជើងខ្លាំ​ងប្រចាំបឹងទន្លេសាប​កាងឲ្យទូក​នេសាទវៀត​ណាមខុសច្បាប់​ដែលអូសស៊ីប យ៉ាំងកាវទាំង​យប់ទាំងថ្ងៃ​ពេលមានសមត្ថកិច្ច​ឬស្ថាប័ន​ខាង​ណាចុះល្បាតឃើញ​សួរនាំគឺលោ​​ក ហុង ប្រើសំ​ ដីក្អេងក្អាងព្រហើនខ្លាំងណាស់​ ហើយ​មិនតែប៉ុ​ណ្ណោះថែមទាំង​បានបញ្ជាឲ្យក្រុម​​ទូក​អូ​សអ៊ួន យ៉ាំងកាវ ទាំងនោះ​បើកបុកទូក​សម្លាប់​ចោលបើ​​ទោះបីជាដឹងថាមន្ត្រីជំនាញ ឬក្រុមអ្នកសារព័ត៌​​មានក៏ដោយ​ ព្រោះ​ឈ្មោះ​ ហុង ម្នាក់​នេះល្បី​​ល្បាញខាងលោតផ្លោះអស្ចារ្យណាស់​ដោយ​អាង​​អូសចូលទឹកដីណាបង់លុយឲ្យជំនាញខាងទឹកដីនោះ​ ហេតុ​ដូចនេះហើយទើបឈ្មោះ ហុង មិន​ញញើតកោ​តខ្លាចអ្នកណាទាំងអស់​។

សូមបញ្ជាក់ថាអ្វីដែលជាបញ្ហាដ៏មុតស្រួចបំផុត​លើករណី​លោក ហុង ជនជាតិវៀតណាម​ កាង​ឲ្យ​បទល្មើសនេសាទនៅតំបន់ទន្លេសាបហាក់បី​ ដូចជិះសេះលែងដៃដោយគ្មានសមត្ថកិច្ច​ មន្ត្រី​ ជំនាញ និង​ជាពិ​សេស​កម្លាំងនគរបាល​សេដ្ឋកិ​​ច្ច​ ក្រសួងមហាផ្ទៃ មិនបានធ្វើការ​ទប់​ស្កា​ត់​ចុះ​ ចាប់​ង្រ្កាបទាល់តែសោះ​ ឬ​មួយ​ក៏​ធ្វើជាមិន​ដឹងមិ​​នឮ​ ព្រោះតែបានទទួលផលប្រយោជន៍​យ៉ាង​​ក្រាស់ក្រែលពី​ឈ្មោះ ហុង ធ្វើឲ្យ​បទ​ល្មើសនេ​​សាទខុសច្បាប់​ក្នុងបឹងទន្លេសាប​ឲ្យរងនូវការ​វិ​នា​​សហិនហោច​ដល់ពូជមច្ឆាជាតិ​ទាំងស្រុងតែម្តង​​។​ម៉្យាងវិញទៀតគេបានឮពាក្យប្រជាជននិយាយថាជំនាញរដ្ឋបាលជលផលតាំងពីថ្នាក់​សង្កាត់​ ផ្នែករដ្ឋបាល ខណ្ឌរហូតដល់មន្រ្តីក្រសួងកសិក​ម្មរុក្ខាប្រមាញ់និងនេសាទ​ ឃើញចុះមករហូត ប៉ុន្តែមិនដែលឃើញបង្រ្កាបបានសោះ? អាស្រ័​ យហេតុនេះប្រជាពលរដ្ឋ​បានស្នើសុំ​ដល់ថ្នាក់​ដឹកនាំ​ ក្រសួងមហាផ្ទៃ​ ក្រសួង​បរិស្ថាន និងក្រ​សួង​​កសិកម្ម​ ជាពិសេសសូមឲ្យលោកនាយ​​ខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប​មេត្តាចាត់​ វិធានការឲ្យមន្រ្តីជលផលចុះពិនិត្យមើលផង លើសកម្មភាពអូសអ៊ួន យ៉ាំងកាវ រុញស៊ី​បផ្តាច់​​មងនិងខ្សុំ​របស់ប្រជាពលរដ្ខ​ដែលរកទទួលទាន​បន្តិចបន្ទួច​ឲ្យគាត់មានការថ្នាំងថ្នាក់​ក្តៅក្រហាយ​ចំពោះ​បញ្ហាទាំងអស់នេះ ហើយមិនមែន​មានតែ​មន្ត្រី​ជំនាញប្រចាំខេត្ត​តែមួយស្ថាប័ន ឬពីរស្ថាប័​នជាអ្នកធ្វើការបង្ក្រាបនោះទេ​ ពោលគឺ​វាទាល់តែ​រួមគ្នា​យកចិត្តទុកដាក់​សហការ​ទប់ស្កាត់​ទើបបា​ន​ ចំណែកឯ​កម្លាំងនគរបាលសេដ្ឋកិច្ច​ ក៏មិនត្រូវ​​សម្ងំស្ងៀមស្ងាត់​ដោយ​មិនទទួលខុសត្រូវរាល់​ផលប៉ះពាល់​មកលើប្រជាពលរដ្ឋ​ក្នុងដែនគ្រប់​គ្រងរបស់ខ្លួន​នោះទេ​ ដូច្នេះ​ប្រជាពលរដ្ឋមានក្តី​​សង្ឃឹមជឿជាក់​ចំពោះប្រមុខរាជរដ្ឋាភិបាលសម្តេ​ចតេជោ ហ៊ុន សែន នាយករដ្ខមន្ត្រីដែលអាច​ធ្វើ​​ការ​វះកាត់​និងជួយអន្តរាគមន៍​ដោះស្រាយជូនប្រ​​ជាពលរដ្ឋ​ជាក់ជាពុំខាន​ឡើយ​៕​

Filed in: ព័ត៌មានជាតិ, ស្រាវជ្រាវ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com