0

ឈាមដាបពោះក្របី​នៅលើ​ដីមានទំនាស់​ក្នុង​ឃុំ​ប៊ិតត្រាំង​ ខេត្តព្រសីហនុ កើតជា​សង្គ្រាមដីកាតុ​​លា​ការ​

ខេត្តព្រះសីហនុ៖ បញ្ហារឿងក្តីនេះ អាចជាចំណុ​​ចក្តៅគគុក​មួយ ខ​​​​​​​​​​​​​​​​​​​​​​​​​ណៈប្រជាពលរដ្ឋរង​​​​​​​​​​​​គ្រោះបា​​ត់ប​​​​​​​​​ង់ដីលំនៅឋា​​​​​​​​​​​​​​​ន ហើយអ្នកមា​​​​​​​​​​​​​​​​​​​​​​​​​នទ្រព្យឈ្នះក្តី​​ទិញដីនេះ​​​​​​​​​​​​​មក​​​​​​​​​​​​​​​​​​​​​​​​ពីណា ជំនាញផ្នែកណា​​​​​​​​​​​​​​​ចេញប័​​ណ្ណឲ្យ បើ​​​​​​​​​​​​​​​​​ជាដីស្ថិតក្នុង​​ដែ​​​​​​​​​​​​​​​នឧទ្យានជាតិ ពិសេ​​​​​​​​​​​​​​​​សសម្តេចតេ​​​​​​​​​​​​​​​​​​​​​​​​​ជោ ហ៊ុន សែន កាត់ឲ្យប្រ​​​​​​​​​​​​​​​​​​​​​ជាពលរ​​ដ្ឋ មិនមែ​​​​​​​​​​​​​​​​​​​​​​​នប្រគល់ឲ្យ​​បុគ្គលឧ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កញ៉ា ស៊ី គង់ទ្រីវ និ​​​​​​​​​​​​​​​​​​​​​​​​​​​​ងប្រពន្ធឈ្មោះ ហុង ស៊ួ​ន ​​​​​​​​​​​​​​​​​​​​ជាកម្មសិទ្ធិផ្តាច់មុ​​​​​​​​​ខនោះទេ ។​

បើតាមរបា​យការណ៍ស​​​​​​​​​​​​​មត្ថកិច្ចចម្រុះបា​​​​​​​​​​​​​​​​​នឲ្យដឹង​​ថា នៅ​​​​​​​​​​​​វេលាម៉ោ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ង៨ព្រឹកថ្ងៃទី២៤​​​​​​​​​​​​​ខែម​​​​​​​​​​​​​​ករាឆ្នាំ២០​​​​​​​​​​​​​​១៩ ស​​​​​​​​​​​​​​​​​​​​​​​​​​​មត្ថកិច្ចចម្រុះដឹកនាំដោយ​​​​​​​​​​​​​​​​​​​​​​​លោក ផៃ ប៊ុនវណ្ណៈ អភិ​​​​​​​​​​​បាលរង​​​​​​​​​​​​​​​ខេត្តព្រះសីហនុ​​​​​​​​​​​ដែលមាន​​​​​​​​​​​​​​យកកម្លាំង ន​​​​​​​​​​​​​​គរបាល​​​​​​​​​​​​​​​​​​​​​​​​​​​​ យោធា និងមន្រ្តីជំនាញ សាលា​​​​​​​​​​​​​​​ខេត្តព្រះសីហនុ។​​​​​​​​​​​​ល។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រាប់រយនា​​​​​​​​​​​​​​ក់ចុះម​​ក​អនុវត្តសា​​​​​​​​​​​​​លដីកា លេ​​​​​​​​​​​​ខ ៣៤៨ ​​​​​​​​​​​​​«ឈ» ​​​​​​​​​​​​​​​​​​​​​​​​​​​ចុះថ្ងៃ​ទី២១ ខែវិច្ឆិកាឆ្នាំ២០១៧ របស់​​​​​​​​​​​តុលាការ​​​​​​​​​​​​កំពូល​​ចូល​​​​​​​​​​​​​​ជាស្ថាពរ នៅ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ភូមិគគីរ ឃុំប៊ិត​​​​​​​​​​​​​ត្រាំង ស្រុក​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព្រៃនប់ ខេត្តព្រះសីហនុ គ្រាដែ​​​​​​​​​​លភា​​​​​​​​​​​​​​​​​​​​​​​​​​​គី​ប្រជាពល​​រដ្ឋរាប់រ​​​​​​​​​​យនាក់​​​​​​​​​​​​​​​​​​​​​​​​​ជាអ្នកចាញ់​ក្តីកើត​​​​​​​​​ទុក្ខមិនសុ​​​​​​​​​​​​ខចិ​​ត្តនឹង​​​​​​​​​​សាលដីកា​​​​​​​​​​​​​​តុលាការ​​​​​​​​​​​​​​​​​​​​​​​​​​​​​​កំពូលមួយនេះ។ ​​

ដោយពួកគា​ត់​(ប្រជាពលរដ្ឋ)អះអាង​​​​​​​​ថាបាន​​​​​​​​​​​មក​​រស់នៅ​​​​​​​​​​​លើដី​​​​​​​​​​​​​​​​​​​​​​​នេះយូរឆ្នាំមក​​​​​​​​​​​​​​​​​​​​ហើយ។នៅគ្រាដែល​​​​​​​​​​​​​​​​​​​​​​​​​​សមត្ថកិច្ច ​​​​​​​​​​​​​​ចម្រុះចុះ​​​​​​​​​​ទៅអ​​​​​​​​​​នុវត្ត សាលដីកាតុលា​ការកំពូល​​​​​​​​​​​​​​​​​​​​​នេះ បានធ្វើឲ្យភា​​​​​​​​​​​​គីប្រជាព​​​​​​​​​​​​​​លរដ្ឋក្តៅក្រ​​ហាយ​​​​​​​​​​​​​​ នាំគ្នាដុតក​​​​​​​​​​​ង់រថ​​​​​​​​​​​​​​​​​​​​​​​​​​​​យន្ត និងឈា​​​​​​​​​​​នដ​​​​​​​​​​​​​​​​​​​​​​​ល់ប្រើ​​ហិង្សាដោ​​​​​​​​​​​​​យចោ​​​​​​​​​​​​​​​​​​​​​លព្រនង់ ដុំឥដ្ឋ ដុំថ្ម និងដប​​​​​​​​​​​សាំងសំដៅ​​​​​​​​​​​​​​​​​​​​ដាក់សមត្ថកិច្ចរហូត​​​​​​​​​​​​​បែកកញ្ចក់រថ​​​​​​​​​​​​​​​​​​​យន្ត៣គ្រឿង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប៉ុន្តែអាជ្ញាធរ និងស​​​​​​​​​​​​​​​​​​​​​​​មត្ថកិច្ចបា​​នគ្រប់​​​​​​​​​​​​​​គ្រងស្ថានភា​​​​​​​​​​ពនេះដោ​​​​​​​​​​​​​​​យការផ្ទុះអាវុធ​​​​​​​​ជា​​ច្រើនគ្រាប់។

ប្រជាព​លរដ្ឋបាន​​​​​អះអា​​​​​​​​​​​​​ងថា ពួកគាត់​​​​​​​​​​មករស់នៅ​​លើ​​​​​​​​​​​ដីនេះ​ជាយូរឆ្នាំហើយៗ​ក៏ជា​​​​​ដីរបស់​ឧទ្យាន​ ​​​​​​​​​​​ជាតិ ​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលសម្តេចតេជោ ​​​​​​​​​​​ហ៊ុន សែន ​​​​​​​​​​​​កាត់ឲ្យប្រ​​ជា​​​​​​​​​​​​​​​​​​ពលរដ្ឋ ប៉ុន្តែពួក​​​​​គាត់ ចេះតែរស់​នៅដោយមិន​ បាន​​​​​ធ្វើប្លង់ឬប័ណ្ណ​​​​​​​​​​​​​​​​កម្មសិទ្ធិ ដូចៗគ្នា និងមាន​​​​​​​​​​​​​​​​ការ​​ទទួ​​​​​​​​​​​​លស្គាល់ពីអា​​​​​​​​​​​​​​​​​ជ្ញាធរ ភូមិ-​​​​​​​​​​​​ឃុំ ដឹង​​​​​​​​​​​​​​​ឮ ។ ផ្ទុយ​​​​​​​​​​​​​​​​​ទៅវិញ ក្រោយ​​​​​​​​​​​​​​ពីសម្តេចតេ​​​​​​​​​​​​​​​ជោហ៊ុន សែន​​​​​​​​​​​​​​​​​​​​​​​​​​​ កាត់​​ដីនោះឲ្យប្រជា​​​​​​​​​​​​​​ពលរដ្ឋ ស្រាប់តែ​​​​​​​​​​​​​​​ ឧកញ៉ា ស៊ី ​​​​​​​​​​​​​​​​​​​​​​​​​គង់ទ្រីវ និងប្រពន្ធ​​​​​​​​​​​​​​​​​​​​​​​​ឈ្មោះ ហុង ស៊ួន​ បាន​​​​​​​​​​​​យក​​ប័ណ្ណស្លា​​​​​​​​​​​​​បមាន់ ​​​​​​​​​​​​​​​​​​​​​​​​ដែលពួកគាត់រិះគន់ថា ​​​​​​​​​​​​​​​​ប័ណ្ណ​​នោះត្រូវបាននិរាករណ៍ហើយ​ ហេតុអីយ​​​​កទៅដា​​​​​​​​​​​​​​ក់ប្តឹងនៅតុ​​​​​​​​​​​លាកា​​​​​​​​​​​​​​​​​​​រទាំង៣ថ្នាក់​​​​​​​​​​​​​​​​​ឈ្នះប្រជា​​​​​​​​​​​​​ព​​​​​លរដ្ឋ​​ហើយ ពួកគា​ត់ក្លាយជា​​​​​​​ជនរ​​​​​​​​​​​​​ងគ្រោះ​​​​​​​​​​​​​ទៅ​​​​​​​​​​វិញ?។​

រឿងរ៉ាវ​ទំនាស់ដីធ្លីចំនួន​​​​​​​​​​​៧១ហិកតា​​​​​​​​​​​​​​​​​​​​​នៅភូមិគគីរ ឃុំបិតត្រាំង​​​​​​​​​​ ស្រុកព្រៃនប់ ខេត្តព្រះសីហនុដែល​ បា​នអូស​​​​​​​​​​​​​​​​​​បន្លាយពេល​ច្រើនឆ្នាំមកហើយនោះ ​​​​​​​​​​បានឈា​​​​​​​​​​​​នដល់​​​​​​​​​​​​​​​​​​​ការប្រើអំពើ​​​​​ហឹង្សាដាក់គ្នារវាងស​​ មត្ថកិច្ចចម្រុះដែលចុះទៅអ​នុវត្តសា​​​​​​​​​​​​​​​​​​​​​​​​លដីកាតុលា​ការ​​​​​​​​​​​​​​​​​កំពូល និងប្រជាព​​​​​​​​​​​​​លរដ្ឋដែលពួក​​​​​​​​​​គាត់អះអា​​​​​​​​​​​ងថា​​​​​​​​​​​​​​​​​​​​​​​​ជាអ្នកចាញ់ក្តីនិ​​​​​​​​​​​ងជាជាជ​​​​​​​​​​​នរ​​​​​​​​​​​​​​​ងគ្រោះ ​​​​​​​​​​​ដោយ​សា​​​​​​​​​​​​​​​​​​​​​​​​​​រ ឧកញ៉ា ស៊ី គង់ទ្រីវ ​និងប្រពន្ធឈ្មោះ ហុ​​​​​​​​​ង ស៊ួន​ ​​​​​​​​​​​បានយក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប័ណ្ណស្លាបមាន់ដែលគេ​​​​​​​​​​​​និរាករ​​ណ៍​​​​​​​​​​​ចោល​​​​​​​​​​​​​​​​​​​​​​​​​យកទៅប្តឹងប្រជា​​​​​​​​​​​​ព​​​​​​​​​​​​លរដ្ឋដោយអំណា​​​​​ចទឹកប្រាក់​​​​​​​​​​​​​​​​​​ គឺឧកញ៉ា ស៊ី ​​​​​​​​​​​​​​​​​​​​​​​​​​​គង់ទ្រីវ និងប្រពន្ធ​​​ឈ្មោះ ​​​​​​​​​​​​​​​ហុង ​​​​​​​​​​​​​​​​​​​ស៊ួន​ ឈ្នះក្តីទាំង​​​​​​​​​​៣សាលា​​​​​​​​​​​​​​​​​​ជម្រះក្តី​​​​​​​​​​​​​​ ។

សេចក្តីរាយកា​​រណ៍បា​​​​​​​​​​​​​​​​នឲ្យដឹងទៀតថា ដោ​​​​​​​​​​យ​​សារស្ថានភា​​​​​​​​​​​ពមិនអំ​​​​​​​​​​​ណោយផ​​​​​​​​​​​​​​​​​​​​​​​​​​​​ល សមត្ថកិច្ចបា​​​​​​​​​​​​​នប្រើពេ​​​​​​​​​​​​​​​​​​​​​​​លជាច្រើនម៉ោង រហូតដល់​​​​​​​​​​​​​​​ម៉ោង១០​​ព្រឹកថ្ងៃដដែល​​​​​​​​​​​​ទើបស​​​​​​​​​​​​​​​​​​មត្ថកិច្ចសម្រេច​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចិត្តសម្រុ​​ក​​​​​​​​​​​​​​​​​​​​​​​​​ចូលម្តងទៀត​​​​​​​​​​​​​​​​ធ្វើឲ្យមាន​​​​​​​​​​​​​​​​​​​​​​​ការប្រទូស្តរ៉ា​​​​​​​​​​​​​​យ​គ្នាទៅ​​វិញទៅម​ក ហើយ​​​​​​​សមត្ថកិច្ចបា​​​​​​​​​​​នផ្ទុះអា​​​​​​​​​​​​​​​​​​​​​​​វុធ(បាញ់​​​​​​​​​​​​​​​​​ឡើងលើ)អស់​​​​​​​​​​​​​​​​​​ជាច្រើនគ្រាប់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លាន់ដូចក្នុងស​​​​​​​​​​​​​មរ​​រភូមិប្រយុទ្ធជាមួយខ្នែរនិងខ្មែរបណ្តាលឲ្យមានអ្នករងរបួស​​ព្រម​​​​​​​​​​​​​​​​​​​​​​​​​​​​​ទាំងចាប់ប្រ​​ជាពលរដ្ឋជាច្រើន​​នា​​​​​​​ក់​​ដើម្បីបញ្ចៀស​​​​​​​​​​​​​​​​អំពើហឹង្សា​​កើត​​​​​​​​​​​ឡើង ដោ​​​​​​​​​​​​​យ​បាន​វាយ​ខ្នោះនិងច​​​​​​​​​​​​​ងស្លាបសេ​​​​​​​​​​​​​​​​​​​​​​ក ប៉ុន្តែ​គេ​​​​​​​​​​​​​​​​​​​​មិនដឹង​​ថាអ្ន​កទាំង​​​​​​​​​​​​នោះត្រូវគេ​​​​​​​​​​​​​ដោះលែង​ឬមួ​​យ​​​​​​​​​យ៉ាង​​ណា​​​​នៅ​​ឡើយ​ទេ។

សាក្សីបានឲ្យដឹង​ថា ក្រោយពីប្រជាព​​​​​​​​​​​លរដ្ឋដកថ​​យ​​​​​​​​​​​​​​​​​​អស់ នៅរសៀលថ្ងៃដដែ​​​​​​​​​​​​​​​​​​​​លកម្លាំងចម្រុះ​​​​​​​​​​​​​​​​​​និង​​សមត្ថកិច្ចជំ​​​​​​​​​​​​​​​​​​​​​​​​​​​​នាញបានចាប់ផ្តើមវាស់វែ​​​​​​​​​​​​ងកាយទំ​​​​​​​​​​​​​នប់ធ្វើជាព្រំដីលើ​​​​​​​​ដីទំនាស់​​​​​​​​​​​​​​​នេះតាមប្លង់​​​​​​​​​​​​​​​​ដែលមា​​នជូន​​​​​​​​​​​​ទៅភាគី​​​​​​​​​​​​​​​​​​​​​​​​ឈ្នះក្តី គឺលោ​​​​​​​​​​​​​​​​​​​​​​​​​​ក ឆាយ ណារិន មានទីលំ​​​​​​​​​​​​​​​នៅភូមិ១ សង្កាត់លេ​​​​​​​​​​​​​​​​​​ខ៤ ក្រុងព្រះសី​​​​​​​​​​​​​​​​ហនុ បន្ទាប់ពី​តុលា​​​​​​​​​​​​​ការកំពូលស​​​​​​​​​​​​​​​ម្រេចតម្កល់​​​​​​​​​​​​សាលដីកា​​​​​​​​​​​​​​​​​​​​​​​​រដ្ឋប្បវេណីរបស់សាលាឧទ្ធរណ៍​​​​​​​​​​​ចាត់ទុកជា​​​​​​​​​​​​​​​​បានការ ដែល​​​​​​​​​​​​​គេដឹ​​​​​​​​​​ងថាជាតំណា​​​​​​​​​​​​​​​ង​​ឲ្យឧកញ៉ា​​​​​​​​​​​​​​​​​​​​ ស៊ី គង់ទ្រីវ និ​​​​​​​​​​​​​​​​​​​​​​​​​​​​​ងប្រពន្ធឈ្មោះ ​​​​​​​​​​​​​​​​​​​​​​​​​​​​ហុង ស៊ួន​ ហើយអ្នកមានទ្រព្យទាំង​​​​​​​​​​​​​​​​ពីរនាក់ប្តីប្រពន្ធ​​នេះ​​​​​​​​​​​​មិនហ៊ាន​​​​​​​​​​​​​​​​​​​​​​​​​ចេញមុខ ក្រែងថ្នាក់​​​​​​​​​​​​​​​​​​លើដឹងពីព្រោះ​ ដី​​​​​​​​​​​​​​​​​​​​​​នេះ​​​​​​​​​​​​​​​​​​​​​​​​​​ ប្រជាពលរដ្ឋអះអាងថា សម្តេចតេជោ ហ៊ុន សែន បា​​​​​​​​​​​​​​នកាត់ពី​​​​​​​​​​​​​​ឧទ្យានជាតិឲ្យប្រជាព​​​​​​​​​​​​​ល​​រដ្ឋ ហេតុអីយក​​​​​​​​​​​​​​​ប័ណ្ណស្លាប​​​​​​​​​​​​មាន់ប្តឹងយ​​​​​​​​​​​​​​​​​​​​​​​​​​​​​ក​ឈ្នះប្រ​​ជាពលរដ្ឋ ហើយជាប័ណ្ណត្រូវបាននិរា​ករណ៍ហើ​​​​​យ​​​​​​នោះ៕​

Filed in: ព័ត៌មានជាតិ, សង្គម

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com