0

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំ គណៈប្រតិភូបំពេញបេសកកម្មមនុស្សធម៌រយៈពេល​ពីរថ្ងៃនៅខេត្តប៉ៃលិន​

ខេត្តប៉ៃលិន៖ នៅក្នុងឱកាសជួបសំណេះសំណា​ ល និងចែកអំណោយជូនប្រជាពលរដ្ឋទាំងនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្តែងក្តីសប្បាយរីករាយនិងពាំនាំនូវព្រះរាជ​បណ្តាំសួរសុខទុក្ខ ក្តីនឹករលឹកនិងអាណិតស្រ​ ឡាញ់ពី សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា​ ជាតិខ្មែរព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់​ ពីសុខទុក្ខរបស់ប្រជានុរាស្រ្តរបស់ព្រះអង្គ។

សូមជ​ម្រាបថា​កាលពីព្រឹកថ្ងៃទី​២៣ ខែមករា ឆ្នាំ​២​០១៩ ​ពិធីចែកអំណោយបានប្រារព្ធធ្វើឡើ​​ងនៅ​ ភូមិអូរកន្ធាងវ៉ា​ ឃុំស្ទឹងត្រង់​ស្រុកសាលា​ ក្រៅ​ សម្រាប់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន​១.២៥ ១គ្រួសារ​ និងរសៀលថ្ងៃដដែលបានប្រា​​រព្ធ​ធ្វើ​ ឡើងនៅភូមិដូង ឃុំស្ទឹងកាច់ ស្រុកសា​ លាក្រៅ សម្រាប់ប្រជាពលរដ្ខងាយរងគ្រោះចំនួ​ ន១.១៥២គ្រួសារ។

ប្រភពពីកាកបាទក្រហមកម្ពុជាបានឱ្យដឹងថា នាព្រឹកថ្ងៃទី​២៤​ ខែមករា​ ឆ្នាំ២០១៩​នេះ សម្តេច​ កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក​ បាទក្រហមកម្ពុជា ​ចុះជួបសំណេះ​សំណាលសួរ​ សុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌សម្រាប់​ ប្រជាពលរដ្ឋងាយរងគ្រោះចំនួន​២.៦៧៤​គ្រួសា​ រនៅភូមិអូរតាវ៉ៅ​ សង្កាត់ប៉ៃលិន​ ក្រុងប៉ៃលិន។

ជាមួយគ្នានេះផងដែរ​ សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិតប្រ​ ធានកាកបាទក្រហម​បានថ្លែងអំណរគុណដល់​ សប្បុរសជនទាំងក្នុងនិងក្រៅប្រទេសដែលបាន​ ឧបត្ថម្ភគាំទ្រជាស្បៀង សម្ភារ: និងថវិកាដល់កា​ កបាទក្រហមកម្ពុជា ជាពិសេសក្នុងឱកាសនៃទិ​ វា ៨ ឧសភា និងឱកាសផ្សេងៗ។ អំណោយដែ​លចែកជូនប្រជាពលរដ្ឋនាពេលនេះ​គ្រាន់តែជា​ ការជួយសម្រាលការ​លំបាកបានមួយចំណែក ប៉ុណ្ណោះ​ ដូចនេះ​សូមបងប្អូនប្រជាពលរដ្ឋខិតខំ​​បង្កបង្កើនផល​ ដាំដំណាំរួមផ្សំផ្សេងៗទៀតដើម្បី​ជួយលើកស្ទួយជីវភាពគ្រួសារ។

ទន្ទឹមនឹងនោះសម្តេចប្រធាន​បានថ្លែងអំណរគុ​ណ​ និងកោតសរសើរប្រកបដោយមោទនភាព​ចំ​ពោះប្រជាពលរដ្ឋដែលរស់នៅក្នុងទឹកដីប្រទេសកម្ពុជា ទោះសញ្ជាតិណា​ក៏ដោយ​តែបងប្អូនចេះ​ ស្រឡាញ់គ្នា សាមគ្គី រស់នៅជាមួយគ្នាដោយភា​​ពសុខដុមរមនា ក្រោមដំបូលនៃសុខសន្តិភាព។​

ខណៈ​នាឱកាសនេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុ​ ជាបានដឹកនាំគណៈប្រតិភូបំពេញបេសកកម្មម​ នុស្សធម៌រយៈពេល​ពីរថ្ងៃ ដើម្បី​ចុះជួបសំណេះ​សំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុ​ស្សធម៌ជូនដល់ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ​ កូនច្រើន កុមារកំព្រា ជនពិការ និងអ្នករស់នៅ ជាមួយមេរោគអេដស៍​សរុបចំនួន​៥.០៧៧​គ្រួ​សា​ រ​(ក្នុងនោះមានជនជាតិខ្មែរ-ឥស្លាមចំនួន​៧៣គ្រួ​សារ) រស់នៅក្នុងក្រុង/ស្រុក​ទាំង​ពីរ​នៃខេត្តប៉ៃលិ​ន។

ស្ថិតក្នុងបរិយាកាសដ៏ស្និទ្ធស្នាលនេះដែរ សម្តេ​​ចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តាំផ្ញើ និងផ្ដល់នូវអនុសា​ សន៍សំខាន់ៗមួយចំនួនដូចជា៖ យុវជនកាកបា​ ទក្រហមកម្ពុជាដើរតួធ្វើជាគំរូល្អដល់អ្នកដទៃនិ​ ងជួយអូសទាញ ណែនាំមិត្តភក្តិ បងប្អូនឱ្យ​ដើរ​ ផ្លូវត្រូវជៀសវាងការប្រព្រឹត្តអំពើអបាយមុខផ្សេង​ ៗ ដូចជាប្រើប្រាស់​គ្រឿងញៀន គ្រឿងស្រវឹងឬ​ ល្បែងស៊ីសងគ្រប់ប្រភេទដែលជាមូលហេតុបង្ក​ ឱ្យមានអំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ ស​ ម្លាប់មនុស្ស និងធ្វើឱ្យបាត់បង់កិត្តិយសគ្រួសារ។ សូមថែទាំសុខភាពឱ្យបានល្អដោយត្រូវមានអនាម័យក្នុងការរស់នៅ ជាពិសេសត្រូវបរិភោគទឹក ដាំឆ្អិនជានិច្ចដើម្បីចៀសវាងកើតនូវជម្ងឺតម្កាត់​ ផ្សេងៗដែលធ្វើឱ្យ​ប៉ះពាល់សេដ្ឋកិច្ចគ្រួសារ។ ត្រូវប្រុងប្រយ័ត្នរាល់ពេលបើកបរនិងចូលរួមគោរ​ ពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន។ ចំពោះ​ស្ត្រីមា​នផ្ទៃពោះ អញ្ជើញទៅពិនិត្យសុខភាពឱ្យបាន​ទៀងទាត់និងអនុវត្តន៍តាមការណែនាំរបស់គ្រូពេទ្យ​ ហើយត្រូវទៅសម្រាលកូននៅមណ្ឌលសុខ​​ភាព និងមន្ទីរពេទ្យដែលមានពេទ្យឆ្មបជំនាញ​ ដើម្បីសុខភាព ម្តាយនិងទារក។ ត្រូវចៀសវាង​ ឱ្យបានដាច់ខាតនូវការដែលនាំឱ្យឆ្លងមេរោគអេដស៍ ដល់ខ្លួន។ ដោយឡែកចំពោះអ្នកដែលរស់​ នៅជាមួយមេរោគអេដស៍ សូមទៅពិនិត្យសុខភា​ ពនិងលេបឱសថប្រឆាំងមេរោគឱ្យបានទៀតទាត់ ទៅតាមវេជ្ជបញ្ជាគ្រូពេទ្យ ជាពិសេសមិនត្រូវ​ បន្តចម្លងទៅអ្នកដទៃ និងក្រុមគ្រួសារ ហើយត្រូវ​ ណែនាំអ្នកដទៃឱ្យចេះការពារខ្លួនជៀសវាងមានវិប្បដិសារីនៅថ្ងៃអនាគត។ សូមប្រយ័ត្នគ្រោះអគ្គី​ ភ័យដែលនាំឱ្យអន្តរាយដល់អាយុជីវិត ទ្រព្យស​ ម្បត្តិ ព្រោះរដូវនេះជារដូវ​រាំងស្ងួត។សូមបញ្ជាក់ថានេះជាការចុះសួរសុខទុក្ខនិងចែក​ អំណោយជាលើកទី៤ហើយសម្រាប់ខេត្តប៉ៃលិ​ នរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលលើក​ ទី១នៅឆ្នាំ១៩៩៩ លើកទី២ឆ្នាំ២០១០ និងលើក​ ទី៣ឆ្នាំ២០១៣។ អំណោយដែលយកមកចែក​ ជូននាពេលនេះ​ ដោយគ្រួសារនីមួយៗ ទទួលបា​ ន អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ និងអាវយឺត១។ បន្ថែម​ជាមួយគ្នានោះផងដែរ​ គ្រួសារនីមួយៗ​ក៏​ ទទួលបានក្រណាត់ស ១ដុំ និងថវិកា ១ម៉ឺនរៀ​ លទៀតដែលជាអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហើយ​ សម្រាប់ជនពិការទទួលបានរទេះជនពិការបន្ថែមចំនួន១គ្រឿង​ និងថវិកា​ចំនួន១០០.០០០រៀល​៕​

Filed in: ព័ត៌មានជាតិ, សង្គម

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com