0

ករណីប៉ូលីសចាប់ប៉ូលិស​បង្ក្រាបបទល្មើស​ក្លែ​ង​បន្លំ​ធ្វើឲ្យមហាជនសង្ស័យថាចាប់​ប៉ះចំឆ្នាំងបាយ​​មេ?

រាជធានីភ្នំពេញ៖ ហេតុការណ៍​ដ៏ចម្លែកមួយ​​​បណ្តាលឲ្យ​​មានការ​ភ្ញាក់ផ្អើល​នៅ​ចំណុច​មុខ​ឃ្លាំងមួយកន្លែង​​នៅ​តាម​ផ្លូវ​ភ្នំពេញ​ហាណូយ ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានីភ្នំពេញ។​

ខណៈដែលសមត្ថកិច្ចឯកសណ្ឋានបានចាប់គ្រៀកសម្ថកិច្ច​ឯកសណ្ថានដូចគ្នាបញ្ចូលឡាន តែនេះមិនមែនវីដេអូហុងកុងនោះទេគឺជាសកម្មភាពជាក់ស្តែងកើតឡើងទាំងកណ្តាលថ្ងៃត្រង់ប្រហែលម៉ោង១២កន្លះជាង​នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ ។ មន្ត្រីនគរបាលដែលមន្ត្រីនគរបា​ លតម្រួតបទបញ្ជា​ចាប់​ឃាត់ខ្លួន​នោះ​មានលោក​​ឧត្តមសេនីយ៍ត្រី ផូ សុផល រួម​ទាំង​មន្ត្រីនគរបា​​ល​ចំនួន​៥​នាក់​ទៀត​ដែល​សរុប​ទាំងអស់​៦​នាក់ ។

ក្រុមប្រជាពលរដ្ឋនៅភូមិចុងថ្នល់បានដាក់ការសង្ស័យថានេះជារឿងផ្ទៃក្នុងមន្រ្តីគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃ និងក្រុមឈ្មួញ និយាយមិនត្រូវគ្នាទើប ធ្វើឲ្យមានរឿងផ្អើលទាំងកណ្តាលក្រុង។

ទាក់ទិន​នឹង​ការ​ឃាត់ខ្លួន​មន្ត្រី​នគរបាល​នេះ​លោក​ឧត្តមសេនីយ៍ទោ ទូច យុ​ទ្ធា អនុប្រធាន​លេខា​ធិ​ការដ្ឋាន​នៃ​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​នៃ​ក្រសួងមហាផ្ទៃ​​បានឲ្យ​​ដឹង​ថា ករណី​នេះ​ជា​ការ​យល់​ច្រឡំ​គ្នា ដោយនៅ​មុន​ពេល​​កើតហេតុ​លោក​បាន​អះអាង​ថា កម្លាំង​របស់​លោក​ទទួល​បាន​ព័ត៌មាន​ថា មាន​រថយន្ត​ដឹក​បារី​​ក្លែងក្លាយ​១​គ្រឿង​ចូល​ក្នុង​ឃ្លាំង​ខាងលើ ហើយ​សមត្ថកិច្ច​ក៏​មានការ​ស្ទាក់​ត្រួតពិនិត្យ ។

ស្រាប់តែ​ខាង​ម្ចាស់​បារី​នោះ​មិន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ដោយ​មិន​ឲ្យ​មានការធ្វើការត្រួត​​​នោះ​ទេ ហើយ​ថែម​ទាំង​រាយការណ៍​ទៅខាងលើ​​ទើបមន្ត្រីនគរបាលទាំង៦រូបដែលមានទាំងលោកផ្កាយ១នោះចុះទៅដោយមិនបានសហការជាមួយស្នងការនគរបាលរាជធានីភ្នំពេញនោះ ក៏​មាន​កម្លាំង​តម្រួត​បទបញ្ជា​សហការ​ជាមួយកម្លាំ​​ងអាជ្ញាធរខណ្ឌសែនសុខឃាត់ខ្លួនលោកផ្កាយ១ និងកូនចៅ​គាត់​តែ​ម្តង ។

បើតាម​មហាជនលើកឡើងថា​រឿងនេះមិនមែន​ រឿងច្រឡំទេព្រោះកន្លែងឃ្លាំង​នេះ​គឺអាចជាឃ្លាំ​ងរបស់​ឧកញ៉ា​ដែលជា​ខ្សែ​មន្រ្តីធំខាងលើនោះ​ ទើបមានការសុំឆែកឆេរត្រួតពិនិត្យត្រូវ​មានការចូ​ លរួមទាំងក្រឡាបញ្ជីផងដែរ ហើយបើទោះបីជា​ ជាមានកិច្ចសហការបែបនេះក៏ដោយក៏នៅតែមិនអាចទៅរួចដែរ ចុះសួរថា​តើ​ថ្នាក់​លើម្នាក់ណា​ទៅដែលគ្រាន់តែគេរាយការណ៍ប្រាប់តាមទូរស័ព្ទសោះបែរជាមានការបញ្ជាឲ្យឃាត់ខ្លួនកម្លាំងជំនាញធ្វើឡើងយ៉ាងតក់ក្រហល់នោះ​ទៅវិញ?។​

សូមបញ្ជាក់ថាមន្ត្រីនគរបាលចំនួន៦រូបដែលត្រូវបានឃាត់ខ្លួននោះ គឺសុទ្ធតែជាកម្លាំងរបស់គ​ណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ឲ្យមានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) ក្រសួងមហាផ្ទៃនិងត្រូវបានឃាត់ខ្លួននៅខណ្ឌសែនសុខដោយសារតែពួកគាត់ចុះទៅឆែកទំនិញក្នុងឃ្លាំងដ៏ធំមួយដែលការដេញតាមប្រផាប់​ចាប់ប្រភីង​ ដែលធ្វើឲ្យមានការសង្ស័យថា​លួច​​ផលិត លួចបន្លំម៉ាកនិង​លាយសារធាតុ​ហេរ៉ូអុីន​ ច្រើនហើយដោយគ្រាន់តែគ្មានបទបញ្ជាពីថ្នាក់លើគ្មានការដឹកនាំពីព្រះរាជអាជ្ញានិងពុំបានសុំកិច្ចសហការជាមួយសមត្ថកិច្ចមូលដ្ឋានគឺត្រូវបានមហាជនដាក់ការសង្ស័យថាមន្ត្រីជំនាញចាប់ប៉ះចំឆ្នាំងបាយមេទើបមានវាសនាអាក្រក់បែបនេះ?។​​

ចំណែកមន្ត្រីនគរបាលជាន់ខ្ពស់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យ​ដឹងថាក្រុមម​ ន្ត្រីនគរបាលដែលត្រូវបានឃាត់ខ្លួនខាងលើនេះ ដំបូងឡើយ បានបើករថយន្ត២គ្រឿងទៅដល់​ ឈប់នៅមុខឃ្លាំងស្តុកទំនិញដ៏ធំមួយស្ថិតនៅលើផ្លូវ១០១៩ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្នុងគោលបំណងចូលទៅឆែកឆេរប៉ុន្តែសកម្មភាពទាំងនេះធ្វើឡើងដោយខុសច្បាប់ដោយសារតែទី១_គ្មានលិខិតបេសកកម្មនិងបទបញ្ជាពីថ្នាក់ដឹកនាំរបស់ខ្លួនទី២_មិនមានព្រះរាជអាជ្ញាចូលរួមដឹកនាំកម្លាំងនិងទី៣_កម្លាំងទាំងនេះមិនបានចូលរួមសហការជាមួយកម្លាំងមូលដ្ឋាន​នោះឡើយ។

លោក​នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានថ្លែងប​ ញ្ជាក់ថាពិតជាមានការឃាត់ខ្លួនមន្ត្រីនគរបាលទាំងនោះមែនដែលពួកគេនៅខាងប្រឆាំងទំនិញក្លែងក្លាយប៉ុន្តែក្រោយការសួរនាំក៏ឲ្យត្រឡប់ទៅវិញតែម្តង។

បើតាម​នាយឧត្តមសេនីយ៍ ការឃាត់ខ្លួនពួកគេ ដោយសារមុនដំបូងពេលដែលពួកគេចុះទៅនោះមិនបានសហការជាមួយខាងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក៏បានឲ្យខាងតម្រួតបទបញ្ជាចុះទៅឃាត់ខ្លួនតែម្តងប៉ុន្តែក៏បានឲ្យត្រឡប់ទៅវិញភ្លាមៗផងដែរមិនមានរឿងអ្វីនោះឡើយ។​

មជ្ឈដាន​មហាជន​បានស្នើសុំឲ្យ​សម្តេចក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួ​​ងមហា​ផ្ទៃ​និងលោកទេសរដ្ឋមន្ត្រី ឱម យុិន ទៀ​ង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ​គួរបើក​ការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើករណី​ប៉ូ​លីសចាប់ប៉ូលិស​ដែលទំនងជាមានភាពមិនប្រ​ក្រតី​ពាក់ព័ន្ធនឹងផលប្រយោជន៍បុគ្គល​មួយចំនួ​ន​យកអំណាច​ខ្លួនកាងបទល្មើស​ទើបបានជាធ្វើ​ឲ្យមានការប៉ះទង្គិចគ្នាក្នុងការងារបម្រើផលប្រយោជន៍​រួម​របស់ប្រជាពលរដ្ឋនិងរាជរដ្ឋាភិបាល​៕​

Filed in: ព័ត៌មានជាតិ, សង្គម

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com