0

ករណីទំនាស់ដីធ្លី​រវាងអាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាបក្សឃុំត្រាំកក់ ជាមួយនឹងប្រជាពលរដ្ឋជិត១០គ្រួសារកំពុងដង្ហោយរកសម្តេចធិបតី ហ៊ុន ម៉ាណត មេត្តាជួយដោះស្រាយ​បញ្ចប់តាមបណ្តឹងអន្តរាគមន៍ចូលទៅក្រសួងមហាផ្ទៃ…អភិបាលខេត្តតាកែវល្មមដល់ពេលគួរធ្វើការវះកាត់ហើយ​!!!

(តាកែវ)÷ក្រោយប្ដឹងសុំកិច្ចអន្តរាគមន៍ទៅក្រសួងពាក់ព័ន្ធរួមនិងរដ្ឋបាលស្រុក និងរដ្ឋបាលខេត្តផងនោះ ឥឡូវនេះប្រជាពលរដ្ឋជិត១០គ្រួសារផ្សេងទៀតក្នុងចំណោមប្រជាពលរដ្ឋជាង២០០គ្រួសារ ដែលបានផ្តិតមេដៃគាំទ្រគម្រោងតទុយយោប្រើប្រាស់ទឹកស្អាតបានចេញមុខបកស្រាយបំភ្លឺស្រដៀងៗគ្នាដោយអះអាងថា ពួកគាត់មានការសោកស្តាយនិងខកចិត្តយ៉ាងខ្លាំងនៅពេលដឹងថាក្រុមអាជ្ញាធរភូមិឃុំបានឃុបឃឹតគ្នាជាមួយក្រុមហ៊ុនយកដីអាស្រ័យផលដែលជាកម្មសិទ្ធរបស់ប្រជាពលរដ្ឋទៅឲ្យក្រុមហ៊ុនកាយជីកយកដីលក់ ដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិជាមួយគ្នាជាខ្លាំងពីព្រោះកាលខាងមេភូមិយកក្រដាសមកឲ្យផ្តិតមេដៃនោះថាកាយស្រះម៉ឺនតាងទេ មិនប៉ះពាល់ដល់ដីដាំបន្លែនិងដីស្រែរបស់ប្រជាពលរដ្ឋនោះឡើយ ហើយស្រាប់តែឥឡូវបែរជាមកឲ្យរុះរោងបន្លែដើម្បីកាយដីទាំងដែលមានដើមស្វាយ ដើមដូង ដើមត្នោតខ្ពស់ៗរាប់សិបឆ្នាំមកហើយ រួមទាំងកាយដីស្រែរបស់ប្រជាពលរដ្ឋដែលបានសាបព្រួសរួចហើយទៀត ដូចនេះពួកខ្លួនសុំបដិសេធន៍នូវស្នាមមេដៃហ្នឹងចោល….! ដោយសុំដកខ្លួនចេញពីការគាំគម្រោងទឹកស្អាតស្អីណានោះ នៅថ្ងៃទី ២៤.០៧.២០២៤ ចាប់ពីពេលនេះតទៅ…!  ព្រោះវាអយុត្តិធម៌ខ្លាំងណាស់ មិនអាចទទួលយកបានទេ បើគេយកដីពួកយើងខ្ញុំទៅដាក់ជាដីរួមភូមិវិញដើម្បីឲ្យក្រុមហ៊ុនកាយនោះក៏ពួកយើងខ្ញុំមិនយល់ព្រមមិនសុខចិត្តដូចគ្នាជាដាច់ខាត។

សូមជម្រាបថា ដីទំនាស់ខាងលើមានទំហំសរុបប្រមា ណ៣ហិកតា ត្រង់ចំណុចត្រពាំងម៉ឺនតាង ស្ថិតនៅភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ  ដែលពាក់ព័ន្ធដីរបស់ប្រជាពលរដ្ឋចំនួន៧គ្រួសារបានប្ដឹងសុំកិច្ចអន្តរាគមន៍ទៅឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៧.០៦.២០២៤ (ជាម្ចាស់ដីរោងបន្លែ ២គ្រួសារ ) និងថ្ងៃទី១៧.០៦.២០២៤ (ជាម្ចាស់ដីស្រែ៥គ្រួសារ ) ដែលក្នុងបំណងទាមទាររកយុត្តិធម៌ ដោយសារតែមន្ត្រីអាជ្ញាធរមូលដ្ឋានបានឃុបឃឹតគ្នា ជាមួយមន្ត្រីសុរិយោដី បានយកដីរបស់ពួកគាត់ក្នុងនោះ២គ្រួសារជាម្ចាស់ដីរោងបន្លែ ត្រូវបានឈ្មោះ អ៊ូ យី ជាអ្នកផ្តិតមេដៃដកយកប្លង់។ ជាក់ស្តែងគឺមានភាពមិនប្រក្រតីដូចខាងក្រោមនេះ÷

១.ក្បាលដីលេខ:786 នៅក្នុងតារាងស្នាមមេដៃស្តាំនិងឈ្មោះប្តី គឺមានស្នាមផ្តិតមេដៃឈ្មោះ អ៊ូ យី ក្នុងតារាងប្រភេទទ្រព្យបានលួចកែពីទ្រព្យរួមប្តីប្រពន្ធដោយវាយបញ្ចូលនូវពាក្យ រដ្ឋ ឯនៅក្នុងតារាងស្នាម មេដៃស្តាំនិងឈ្មោះប្រពន្ធបានសរសេរបញ្ចូលនូវពា ក្យ ត្រពាំង និងប្តូរលេខប័ណ្ណ: 21091306-0786 សរសេរដាក់ចូលក្បាលលេខ: 20189 ។

២.ក្បាលដីលេខ:787 ក៏ឈ្មោះ អ៊ូ យី ជាអ្នកផ្តិតមេ ដៃនៅក្នុងតារាងស្នាមមេដៃស្តាំនិងឈ្មោះប្តីដូចគ្នា ហើយក្នុងតារាងប្រភេទទ្រព្យបានលួចកែពីទ្រព្យរួមប្តីប្រពន្ធដោយវាយបញ្ចូលនូវពាក្យ រដ្ឋ ចំណែកនៅក្នុងតារាងស្នាមមេដៃស្តាំនិងឈ្មោះប្រពន្ធសរសេរបញ្ចូលនូវពាក្យ ដីរួមភូមិ និងប្តូរលេខប័ណ្ណ: 21091306-0787 សរសេរដាក់ចូលក្បាលលេខ: 2668 នៅថ្ងៃទី 02 ខែ10 ឆ្នាំ2015 ដែលមានហត្ថលេខាមន្ត្រីសុរិយោដីប្រគល់ប័ណ្ណ គ្រាន់តែស៊ីញ៉េមិនដាក់ឈ្មោះ ដូចប័ណ្ណកម្មសិទ្ធរបស់ប្រជាពលរដ្ឋដទៃនោះទេ។

៣.ចំណែកក្បាលដីលេខ: 788 លេខប័ណ្ណ:21091 306-0788 ប្រភេទទ្រព្យ ទ្រព្យខាងប្រពន្ធ ក្នុងតា រាងស្នាមមេដៃស្តាំនិងឈ្មោះប្តី ត្រូវបានឈ្មោះ អ៊ុំ មេ ឃ ជាអ្នកផ្តិត និងស្នាមមេដៃស្តាំនិងឈ្មោះប្រពន្ធក៏ត្រូវបានឈ្មោះ នូ នឿន ជាអ្នកផ្តិតដែលឈ្មោះទាំង ពីរនាក់នោះពុំមែនជាម្ចាស់ដីពិតប្រាកដរស់នៅក្នុងភូមិនេះឡើយ ហើយមន្ត្រីសុរិយោដីប្រគល់ប័ណ្ណគ្រាន់តែស៊ីញ៉៉េមិនដាក់ឈ្មោះដូចគ្នា នៅថ្ងៃទី01 ខែ10 ឆ្នាំ2015 ។

ប្រភពជុំវិញរឿងរ៉ាវ​ដែល​បង្ក​ឲ្យ​មាន​ទំនាស់​ដីធ្លី កើតចេញពី​ភាព​មិន​ប្រក្រតី​របស់​អាជ្ញាធរមូលដ្ឋាននិង​មន្ត្រី​ក្រុមប្រឹក្សាឃុំដែល​មិនស្មោះត្រង់យកបេះដូង មកបម្រើប្រជាពលរដ្ឋនោះទេ ហាក់មានការលាក់ លៀមជាមួយថ្នាក់លើ បិទបាំងការពិតដើម្បីផលប្រ យោជន៍រៀងខ្លួន ពោលគឺផ្តើមចេញពីករណីលោក ណុប សុភា មេភូមិត្រពាំងចកបច្ចុប្បន្ន ដែលសុំម្ចាស់ ដីកាលពីពេលជំនាញចុះវាស់វែងនិងបិទផ្សាយព័ត៌មា នផ្ទៀងផ្ទាត់ក្បាលដី ស្រាប់តែមើលរួចក៏ចាប់យកបង្កាន់ដៃ(ចុងសន្លឹក)របស់ប្រជាពលរដ្ឋថាយកទៅពិនិត្យសិន ហើយពេលប្រជាពលរដ្ឋទៅសួរនាំនៅសាលាឃុំរាល់លើកគឺតែងតែរងនូវការគម្រាមកំហែងពីសំពីណាក់សមាជិកក្រុមប្រឹក្សាបក្ស មានលោក អ៊ុន អឿន,លោក ទេព គង់,លោក ណៅ នាគ,លោក ប៉ាន់ ធិ ដែលតែងតែរារាំងបិទបាំងការតវ៉ា ស្រែកសម្លុតមកលើប្រជាពលរដ្ឋជាម្ចាស់ដីរងគ្រោះក្រោមស្នាដៃបក្ខពួករបស់ខ្លួន ជាធម្មតាប្រជាពលរដ្ឋរងភាពអយុត្តិធម៌ចង់សំណូមពរឲ្យមានការដោះស្រាយបានយកប្លង់ដីរបស់គាត់មកវិញតែប៉ុណ្ណោះ ផ្ទុយទៅវិញបែរជាក្រុមលោក ទេព គង់ និយាយគំរោះគំរើយថា ហ៊ឺស និយាយនៅតែស្តាប់មិនបាន…ហើយប្រជាពលរដ្ឋជាម្ចាស់ដីដើរចេញមកវិញ ទើបលោក សោម រ័ត្ន អតីតមេឃុំ ក៏ធ្វើជាសួរនាំប្រជាពលរដ្ឋរងគ្រោះ ហើយក៏បានដឹងថាមានគេសុំបង្កាន់ដៃមើលរួចដកយកទុករហូតដល់សព្វថ្ងៃ លោក សោម រ័ត្ន ក៏លាន់មាត់បែបជាចម្ងល់ថាអ៎ូ…មានអញ្ចឹងដែរ ណោះ!!!។

គួររំឭកថា អនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា នៅតែមាន សុពលភាពជាដរាប ដែលនៅក្នុងគណបក្សសម្តេច ថ្លែងថា ដីហ្នឹងដីម៉ែលោកឯង ហ្អី ម៉េចបានជាមិនកា ត់ឆ្វៀលវាស់ចែកឲ្យគាត់តែម្តងទៅ…? ក្រែងជាប្រជា ពលរដ្ឋរបស់យើងទាំងអស់គ្នាតើ…!!! បើមន្ត្រី រដ្ឋម  ន្ត្រី ចៅហ្វាយ ខេត្ត-ក្រុង ស្នងការណាក៏ដោយឲ្យតែមិនចេះតាមដានមើលរឿងរ៉ាវដែលទាក់ទងនឹងស្ថាប័ ន្ន ឬស្ថិតក្នុងដែនសមត្ថកិច្ចគ្រប់គ្រងបំពេញតួនាទីរប ស់ខ្លួន ហើយដែលប្រជាពលរដ្ឋរាយការណ៍ ប្រជាពលរដ្ឋស្នើសុំ ប្រជាពលរដ្ឋគាត់ចង់បានអ្វី? ក៏ដូចជាសារព័ត៌មានបានចុះផ្សាយរិះគន់ក្នុងន័យស្ថាបនាដាស់តឿនជារឿយៗ នៅតែមិនចេះមើល មិនចាប់អារម្មណ៍នោះ សម្តេចនឹងកូពីអត្ថបទរបស់សារព័ត៌ មានដែលគេបានផ្សាយរឿងហ្នឹង រួចបាញ់តាមតេឡេក្រាមនិងវ៉តអាប់ចូលទៅកាន់លេខអស់លោកនោះ តែម្តង។ ដើម្បីបន្តអនុវត្តន៍នូវអភិក្រមទី៥បើធ្វើមិនបានទេ សម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការផ្លូវច្បាប់ ដោយបណ្តេញចេញពីគណបក្សភ្លាមៗនឹងត្រូវតែដកតំណែង មន្ត្រីរដ្ឋ ឬអភិបាលខេត្តរូបនោះចោលតែម្តង។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលរងគ្រោះដោយការរំលោភបំពានយកដីពួកគាត់ពីសំណាក់អាជ្ញាធរឃុប ឃឹតគ្នាជាមួយអ្នកមានលុយមានអំណាចដែលប្រជា ពលរដ្ឋកំពុងផ្ទុះការតវ៉ាយ៉ាងក្តៅគគុកនេះ បានសំ ណូមពរដោយក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតស្នើសុំសម្តេច ធិបតី ហ៊ុន ម៉ាណែត មេត្តាជួយអន្តរាគមន៍ផ្តល់យុត្តិ ធម៌ ខណ:ពួកគាត់ដែលកំពុងរងការគំរាមគំហែងពីក្រុមជនខិលខូចលួចឃុបឃិតគ្នាជាប្រព័ន្ធដែលបានដាក់ឱសានវាទបង្ខំឲ្យរុះរើរោងដាំបន្លែចោលជាបន្ទាន់នៅពេលនេះផង ដោយសុំឲ្យផ្អាកសកម្មភាពជាបណ្តោះអាសន្នសិនរង់ចាំំចំណាត់ការដោះស្រាយពីថ្នាក់លើផង…!!!។

ទាក់ទិនបញ្ហាវិវាទដីធ្លីរវាងមន្ត្រីអាជ្ញាធរឃុំត្រាំកក់ជាមួយនឹងប្រជាពលរដ្ឋចំនួន៧គ្រួសារខាងលើនេះ គឺស្ថិតនៅលើកណ្តាប់ដៃរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ កំពុងមានវិធានការហើយ ដោយបានចេញ លិខិតបង្គាប់ការលេខ: ២៤៥៨ សជណ ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ គោរពជូនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំ ណង់ ស្នើសុំឲ្យពិនិត្យនិងដោះស្រាយលើបណ្តឹងរបស់ប្រជាពលរដ្ឋចំនួន២គ្រួសារក្នុងចំណោមប្រជា ពលរដ្ឋ៥គ្រួសារទៀតដែលបានប្តឹងទៅក្រសួងមហាផ្ទៃស្នើសុំកិច្ចអន្តរាគមន៍ជាបន្តបន្ទាប់ ហើយនៅពេលនេះក្រសួងមហាផ្ទៃបានមានចំណាត់ការលើបណ្តឹងចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ របស់ឈ្មោះ យេន ខ្លី ,ឈ្មោះ កឹម គីម,  ឈ្មោះ ផន ស្រីរ័ត្ន ,និងឈ្មោះ ផុក សុខា ។ ក្រោយពីក្រសួងមហាផ្ទៃពិនិត្យឃើញថា សំណើសុំអន្តរាគមន៍ខាងលើពាក់ព័ន្ធនឹងបែបបទ នីតិវិធី និងគោលការ ណ៍នៃការចេញប័ណ្ណកម្មសិទ្ធដីធ្លី មានភាពមិនប្រក្រ តី ដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហេតុនេះក្រសួង មហាផ្ទៃ សូមបញ្ជូនសំណើសុំអន្តរាគមន៍នេះ ជូនឯ  កឧត្តមឧបនាយករដ្ឋមន្ត្រី ដើម្បីពិនិត្យនិងដោះស្រា យជាសមត្ថកិច្ចសាម៉ីអង្គភាពនិងចាត់ចែងតាមការគួរ។

អង្គភាពសារព័ត៌មានគេហទំព័រ MSKnewsយើងសូមគោរពនូវកិច្ចសហការ ស្វាគមន៍ចំពោះ សម្តេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោ កស្រី អ្នកនាងកញ្ញា និងប្រិយមិត្តក្នុងបណ្តាញទំនាក់ ទំនងសង្គមទាំងអស់មេត្តាទានជ្រាប!យើងខ្ញុំនឹងរង់ ចាំទទួលព័ត៌មានបន្ថែមទៀតពីគ្រប់មជ្ឈដ្ឋាននានារៀងរាល់ម៉ោងធ្វើការ៕<<យើងទាំងអស់គ្នាត្រូវចូលរួមធ្វើអោយសង្គមគ្មានគ្រឿងញៀន >>

Filed in: ព័ត៌មានជាតិ, រាយការណ៍សំខាន់ៗ, សង្គម, ស្រាវជ្រាវ

Leave a Reply

Submit Comment
ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 10 06
អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net