0

បែកធ្លាយរឿងមេឈ្មួញធំ​ តាំង អៀង ទិញព្រៃ​ឈើ​ផ្តាច់មុខ​ចិញ្ចឹមសមត្ថកិច្ច​និងមន្ត្រីជំនាញគ្រ​ប់ស្ថាប័នក្នុងខេត្តពោធិសាត់​? ខណៈសម្តេចតេ​ជោ ហ៊ុន សែន ជំរុញ​ការអនុវត្ត​បើកយុទ្ធនាការ​បង្ក្រាបបទល្មើសព្រៃឈើឲ្យអ្នកប្រព្រឹត្តទទួលទោសតាមច្បាប់​..!

ខេត្តពោធិសាត់៖ តាមសេចក្តីរាយការណ៍ថ្មីៗ​បានឲ្យ​ដឹង​ថា ប៉ុន្មានថ្ងៃនេះគេឃើញមា​នកម្លាំង​សមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេសចុះទៅ​បង្ក្រាបរថយន្តដឹកឈើចំនួន០២គ្រឿង ប្រមូលឈើបាន​ ១១កំណាត់​និងឃាត់ខ្លួនមនុ​​ស្ស០៤នាក់ ដោ​យចោទប្រកាន់ថាដឹកឈើគ្មាន​ ការអនុញាតនៅ​​ក្នុង​​ភូមិសាស្ត្រស្រុកភ្នំក្រវាញ​ ហើយយកទៅប្រគល់ឲ្យរដ្ឋបាលព្រៃឈើស្រុកភ្នំក្រវាញចាត់ការតាមនីតិវិធី ប៉ុន្តែ​ក្រោយពីឲ្យ​ឈើ​ចេញទៅបាត់​ទើ​បដោះលែង​មនុស្ស០៤នាក់ដែ​​លជាកម្មករស៊ី​ឈ្នួលដឹកឈើឲ្យមេការ​ឈ្មោះ លីម ត្រូវជាកូន​របស់​ឧក​ញ៉ា លាង ចាន់មុនី ដែ​ លទំនង​ពុំសូវមានឥទ្ធិ​ពលខ្លាំង​ដូចមេឈ្មួញធំ តាំង​ អៀង ដែលល្បីថាបានទិញព្រៃឈើផ្តាច់មុ​ ខ​នៅក្នុងតំបន់​ទាំង​អស់​នោះ​ ឬភ្នំមួយមិនឲ្យមា​​នខ្លាពីរ​គឺនាំឲ្យពាលស៊ីពាល​វាបែបនេះ​?។​

ចំណែកឯ​​មេឈ្មួញទុច្ចរិត​​​ តាំង អៀង វិញ​ដែល​កំពុងយកច្បាប់ពីក្រហែងមេឃមកកម្លាមហាជននិងសមត្ថកិច្ចដោ​យប្រើអាជ្ញាប័ណ្ណអឹមឌីអេស​(MDS) របស់ឧក​ញ៉ា ទ្រី ភាព ធ្វើជាដើមទុនរក​ ស៊ីឈើយ៉ាងពេញទំហឹងនៅក្នុងទឹកដីខេត្តពោធិសាត់ទាំងមូលត្រូវបានអ្នកស្រុ​ក​មើលឃើញថា​ សមត្ថកិច្ចចាប់បានតែអ្នកតូចតាចប៉ុណ្ណោះទេដើម្បីយកស្នាដៃពោលគឺពួកគេទុកឲ្យមេឈ្មួញឈើ​ធំ​ តាំង អៀ​ង សម្រាប់​ចិញ្ចឹមឆ្នាំងបាយដែ​​លជាប្រភពចំណូ​លសេដ្ឋកិ​​ច្ច​យ៉ាងសំខាន់របស់​​សមត្ថកិច្ចនិងមន្ត្រីជំនាញទាំងអស់ក្នុងខេត្តពោធិសាត់។​

ប្រភពច្បាស់ការណ៍នេះ​បានឲ្យដឹងថា មេឈ្មួញ​ ទុច្ចរិត តាំង អៀង ​កំពុង​កាប់បំផ្លាញ​​ព្រៃឈើនៅ​​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស តំបន់អភិ​​រក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល និង​តំបន់ដែនជម្រ​​កសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ដែលអាចធ្វើឲ្យ​​ប្រឈម​នឹង​សេចក្ដី​វិនាស​ជា​បន្តបន្ទាប់​ជៀស​មិ​​ន​ផុត​ឡើយ​ ហើយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធជាច្រើ​​ន​ស្ថាប័ន​មិនចាត់​វិធានការបង្ក្រាប​ព្រោះ​ជាប្រភ​​ព​ចំណូល​ដ៏​សំខាន់​របស់​ពួកគេ​។

ប្រជាពលរដ្ឋ​ក្នុងស្រុក​ភ្នំក្រវាញ និង​ស្រុកវាលវែ​ង បាន​លើកឡើងថា ព្រៃឈើ​ដែល​នៅសេសស​​ល់​ក្នុងស្រុក​ទាំង​២​នេះ ជៀស​​មិន​ផុតពី​សេចក្ដី​វិនាស​ឡើយ ដោយសាតែ​លោក ម៉ៅ ធនិន អភិ​បាលខេត្ត​ពោធិ៍សាត់ ក៏ដូចជា​ប្រធាន​មន្ទីរពាក់ព័​ន្ធ​ក្នុង​ខេត្តពោធិ៍សាត់គ្មាន​ឆន្ទៈ​ក្នុងការ​បង្ក្រាប​ទ​​ប់ស្កាត់​បទល្មើស​ព្រៃឈើ​ឲ្យ​ស្របតាមបទប​​ញ្ជា​លេខ​០០២របស់​រាជរដ្ឋាភិបាលនោះទេ​​ឬក៏បង្ក្រា​​ប​អាតូចទុកអាធំឲ្យរស់ចិញ្ចឹមឆ្នាំងបាយ​ខ្លួន។​

ប្រភពបែកធ្លាយ​ពី​មន្ត្រី​និយាយ​ថា​ មេ​ឈ្មួញ តាំ​ ង អៀង អាច​បន្តសកម្មភាព​កាប់​ឈើ​និងដឹក​​ជញ្ជូន​ឈើ​ចេញពី​ស្រុក​វាលវែង និង​ស្រុកភ្នំក្រវា​​ញ បាន​យ៉ាង​រលូន​បែបនេះ គឺមាន​ការឃុបឃឹត​បើកដៃ​ពី​សំណាក់​ លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្មខេត្តពោធិ៍សាត់ និង​លោក ប៉ាន់ មរកត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ផង​ ដែរ​ ដោយគ្មានច្បាប់​អនុញ្ញាតអ្វីទាំងអស់​ទើប​មេ​ឈ្មួញ តាំង អៀង យកអឹមឌីអេសមក​កម្លាមហា​​ជននិងសមត្ថកិច្ចប៉ុ​ណ្ណោះ​។​

គួរកត់សំគាល់ថា​លោក ម៉ៅ ធនិន អភិបាលខេ​ត្ត​ពោធិសា​សាត់ ក៏ដូចជា​លោក វេ​ង សាខុន រដ្ឋម​ ន្ត្រី​ក្រសួងកសិកម្ម និង​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន កំពុងអង្គុយបក់ផ្សែង​​រក្សា​ភាព​ស្ងៀមស្ងាត់​ ​បណ្ដោយ​ឲ្យ​មេ​ឈ្មួញតាំង​ អៀងធ្វើអ្វីៗបានស្រេចតែអំពើចិត្តលើសកម្ម​ភាព​ដឹកជញ្ជូនឈើយ៉ាងពេញបន្ទុក​នៅក្នុងស្រុកវា​លវែងនិងស្រុកភ្នំក្រវាញ​ក្រោមក្រសែភ្នែកលោក​ កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើធ្វើមិនដឹ​​ងមិនឮអ្វីទាំងអស់។

ប្រជាពលរដ្ឋ​រស់នៅតំបន់នោះកំពុងមា​នការព្រួ​​យបារម្ភ​​ពីការបាត់បង់​ព្រៃឈើ​នៅក្នុងដែ​នជម្រក​​សត្វព្រៃ​ភ្នំ​សំ​កុស តំបន់​អភិរក្ស​ជួរភ្នំក្រវា​​ញ​ភាគ​កណ្ដាល និង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ដោយសារ​មេឈ្មួញ​ តាំង អៀង បាន​យ​កឈ្មោះ​​ក្រុមហ៊ុន​អឹ​មឌីអេស(MDS)របស់លោ​កឧកញ៉ា ទ្រី ភាព មកប្រើប្រាស់​ក្នុងការកាប់បំ​ផ្លាញនិងដឹ​​កជញ្ជូនឈើយ៉ាងសប្បាយរីកថ្លើមនឹងការកើបលុយធ្វើឲ្យព្រៃឈើកាន់តែរងការវិនាសហិនហោច​ជា​ក់ជាមិនខាន​​ឡើយ​។​

ប្រភព​​បន្ត​ឲ្យដឹង​ថា មេ​ឈ្មួញទុច្ចរិត​​ តាំង អៀង កំពុង​ជាន់ពន្លិចកិត្តិយសឧកញ៉ា ទ្រី ភាព ម្ចាស់​ក្រុមហ៊ុន​អឹមឌីអេស(MDS)ដែលបានបញ្ចប់ការរក​ស៊ីឈើ​យូរណាស់មកហើយ​ ពេលនេះទោះ​​បីជាលោក តាំ​ង អៀង ប្រើប្រាស់អាជ្ញាប័ណ្ណរប​​ស់ក្រុមហ៊ុននេះក៏ដោយគឺអាចប្រឈមនឹងការទទួលខុសត្រូ​​វចំពោះមុខច្បាប់​ ខណៈដែ​ល​ACU​និងគណៈក​ម្មការ​បង្ក្រាបបទល្មើសព្រៃឈើចុះ​​ត្រួតពិនិត្យ​ស៊ើបអង្កេត​ឲ្យបានស៊ីជម្រៅទៅលើ​សកម្មភាព​មេឈ្មួញ តាំង អៀង ដែលកំពុងកាប់​និងដឹកជញ្ជូនឈើដោយគ្មានការអនុញាត​ដើម្បី​​ចាត់ការតាមផ្លូ​វច្បាប់​។​

ទាក់ទិននឹងករណី​មេឈ្មួញ​ទុច្ចរិត តាំង អៀង កំពុងសម្រុកកាប់និងដឹកជញ្ជូនឈើ​នៅក្នុងភូមិ​សាស្ត្រខាងលើនេះ​ដែលអាចជាប់ពាក់ព័ន្ធជាមួ​យមន្ត្រីជំនាញនិងសមត្ថ​កិច្ចដូចសម្លកំពឹស​ក្នុង​ខេត្តពោធិសាត់​ អង្គភាព​MSKnewsយើងមិន​​អាចធ្វើការទំនាក់ទំនងសុំការបំភ្លឺពីភាគីណាមួយបាន​ទេកាលពីម្សិលមិញនេះ ទោះជាយ៉ាង​ណាក្តីអង្គភាពយើងនឹងរង់ចាំទទួលព័ត៌មានបន្ថែមទៀតរៀងរាល់ម៉ោងធ្វើការ៕

Filed in: ព័ត៌មានជាតិ, ស្រាវជ្រាវ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com