0

បទបញ្ជា​ឲ្យចាត់វិធានការទប់ស្កាត់បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​របស់សម្តេចក្រឡាហោម ស ខេង មិនត្រូវបាន​មេឈ្មួញ​និងក្រុមហ៊ុនក្លូអូវីន​យកត្រចៀកស្តាប់​ហាក់ដូចជា​ពុំសូវមានប្រសិទ្ធ​ភាពចំពោះអាជ្ញាធរដែនដីនិងមន្ត្រីជំនាញនោះឡើយ?

ខេត្តព្រះវិហារ៖ បើ​តាមអនុសាសន៍ដ៏ថ្លៃថ្លារបស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានដា​​ស់តឿន​ឲ្យ​ប្រធានរដ្ឋបាលព្រៃឈើថ្មី លោក កែវ អូម៉ាលីស្ស ត្រូវប្រឹងប្រែងយកចិត្តទុកដាក់ធ្វើកិច្ចការជំនា​ញ​ របស់ខ្លួនឲ្យបានខ្លាំងក្លាកាន់តែល្អប្រសើរថែមទៀតដោយខិតខំការពារព្រៃឈើឲ្យខាងតែបានគឺត្រូវធ្វើសកម្មភាពដូចភ្លៀងរលឹមដើម្បីទប់ស្កាត់ឲ្យបានពេញលេញដែលត្រូវមើលព្រៃឈើទាំងមូលកុំឲ្យបាត់បង់មិនមែនឲ្យអស់លោកមើលដើមឈើមួយដើមឬក៏ទៅដើររាប់ដើមឈើធំៗនៅក្នុងព្រៃ​សម្រាប់ឲ្យគេចូល​កាប់នោះទេ​ ព្រោះថាអ្នក​​កាប់ឈើហាក់ដូចជាកាប់ក្បាលសម្តេចយ៉ាងដូច្នេះដែរ​? អញ្ចឹងបើលោក កែវ អូម៉ាលី​ស្ស កំពុង​តែជិះ​​សេះលែងដៃយ៉ាងព្រហើនបែបនេះ​ហើយ​ ទើប​បណ្តែតបណ្តោយ​ឲ្យនៅតែមានការ​កាប់បំ​​ផ្លាញព្រៃឈើជាដដែលៗទៀតនោះច្បាស់ជាត្រូវទទួលរងនូវទម្ងន់កណ្តាប់ដៃដែករបស់សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនឹងដក​តំណែ​ង​គ្រវាត់​ចោលជាក់ជាមិនខានឡើយ។​

ប្រភពបានឲ្យដឹងថា​ ក្រុមហ៊ុនក្លូអូវីននេះ​​គឺមាន​​ម្ចា​​ស់ឈ្មោះ ឡាំ ​ដែលមានទីតាំង​ស្ថិតនៅក្នុង​ភូមិជ្រូក ឃុំគូលេនត្បូង ​ស្រុក​គូលេន ខេត្តព្រះវិ​ ហារ បាន​ធ្វើសកម្មភាពកាប់បំផ្លាញព្រៃ​ឈើ​យ៉ា​ងកក្រើកពេញព្រៃអស់រយៈជាច្រើនឆ្នាំមកហើយ​ គឺគ្មានអាជ្ញាធរឬសមត្ថកិច្ចណាហ៊ានចុះទៅចាប់ធ្វើការបង្ក្រាប​នោះឡើយ​ ទើបធ្វើឲ្យ​ម្ចាស់ក្រុម​ហ៊ុ​​ន​ឈ្មោះ ឡាំ នេះសម្រុកដឹកជញ្ជូន​ឈើក្នុងមួយ​​ថ្ងៃៗមិនក្រោម១០រ៉េវបង្កង់និងយ៉ាងហោចណាស់ក៏ពី២០ទៅ៣០គោយន្តនោះទេគឺដឹកចូលទៅក្នុងក្រុមដោយគ្មានច្បាប់អនុញា្ញតអ្វីបន្តិចទាល់តែសោះហាក់បីដូចជាហែរកឋិនគឺគ្មានឃើញមានសមត្ថកិច្ចឬស្ថាប័នណាហ៊ានទៅរារាំងក្រុមឈ្មួញទាំងអស់នោះបានឡើយធ្វើឲ្យប្រជាពលរដ្ឋរស់នៅតំបន់នេះមានការព្រួយបារម្ភយ៉ាងខ្លាំងពីការបាត់បង់ព្រៃឈើយ៉ាងរង្គាលនៅតំបន់នេះ​ ព្រោះតែមន្ត្រី​ថ្នាក់ក្រសួង ថ្នាក់​ ខេត្ត ថ្នាក់ស្រុក ធ្វើជាមិនដឹងមិនឮអើពើឈឺឆ្អាលចំពោះក្រុមហ៊ុនក្លូអូវីនដ៏មានឥទ្ធិពលក្នុងការកាប់បំផ្លាញព្រៃឈើដែលស្ទើរតែផុតពូជបាត់បង់អស់ទៅហើយនោះហើយមិនគួរណាថ្នាក់លើមើលរំលងឬក៏គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួននិងបក្ខពួកប៉ុណ្ណោះទេ?ខណៈដែលក្រុមហ៊ុនក្លូអូវីនកំពុងកាប់បំផ្លាញ​​ព្រៃឈើនៅភូមិជ្រូក​ ឃុំគូ​លេនត្បូង ស្រុកគូលេ​ន ខេត្តព្រះវិ​ហារ​ យ៉ាងពេ​​ញ​ទំហឹងតែម្តង ដែល​គេដាក់ការសង្ស័យថាគឺពិតជាបានបើកភ្លើងខៀវពី​​លោក កែវ អូ​ម៉ាលីស្ស ប្រធានរដ្ខបាលព្រៃឈើ​ ថ្មីរូបនេះស៊ីសំណូកពុករលួយខ្លាំងជាងមុនទៅទៀត​?។​

សេចក្តីរាយការណ៍​កាលពីពេល​ថ្មីៗនេះ​បានឲ្យ​ ដឹងថា សកម្មភាព​កាប់បំផ្លាញព្រៃឈើនៅភូមិ​ជ្រូ​​ក ឃុំគូលេនត្បូង ស្រុកគូលេន ខេត្តព្រះវិហារ​ ​ដែលអាចនឹងឈានដល់ការវិនាសហិនហោច​នៅពេលខាងមុខនេះ ដោយស្នារដៃក្រុម​ហ៊ុន​​ក្លូអូវីនដែលកំពុងកេណ្ឌប្រជាពលរដ្ឋឲ្យចូលទៅកាប់ផ្តួលរំលំយ៉ាងគគ្រឹកគគ្រេងហើយមានគំនរឈើជាច្រើនទីតាំងដែលគេសង្ស័យថាក្រុមឈ្មួញរបស់ក្រុមហ៊ុនក្លអូវីនច្បាស់ជាទទួលបានការបើកភ្លើងខៀវពីលោក កែវ អូម៉ាលី​ស្ស​ ប្រធានរដ្ឋ​ បាលព្រៃឈើដែលទើបឡើងកាន់​តំណែងថ្មីទំន​ ងជាត្រូវថ្នាំសណ្តំរបស់ក្រុមហ៊ុនក្លអូវីនចំពេលដែលក្រុមហ៊ុននេះបានបំផុសបំផុលប្រជាពលរដ្ឋឲ្យចូលទៅកាប់ឈើផ្តួលអារពុះនិងច្រៀកឡាំង៤ជ្រុងនៅភូមិជ្រូក ឃុំគូលេនត្បូ​ង ស្រុកគូលេ​ន ខេត្តព្រះវិហារ ពោលគឺ​អាចជាប់​ពាក់ព័ន្ធ​ជាមួ​​យនឹងមន្ត្រីជំនាញក្នុងខេត្តនេះជាលក្ខណៈប្រព័ន្ធដែលទទួលបានកញ្ចប់ថវិកាយ៉ាងក្រាស់ក្រែលពីក្រមហ៊ុនក្លូអូវីនទើបមិនមានមន្ត្រីជំនាញនិងកម្លាំងសមត្ថកិច្ចណាហ៊ានចុះទៅហាមឃាត់ឬចាត់វិធានការចាប់ធ្វើការបង្ក្រាបនោះឡើយ។​

សូមបញ្ជាក់ថាការផ្លាស់ប្តូរតំណែងមេរដ្ឋបាលព្រៃឈើគឺក្នុងគោលបំណងធ្វើឲ្យសម្រេចបាននូវនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលនិងទទួលបានជោគជ័យតាមផែនការយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល នឹងធ្វើការងារដោយមានតម្លាភាពបំផុតដោយត្រូវតែយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តច្បាប់​ដែលបានដាក់ចូលជាធរមានរួចហើយ​ ប៉ុន្តែ​លោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃ​ឈើ​ថ្មីរូបនេះកំពុងត្រូវបានគេរិះគន់ថា បានបើកដៃ​ ឲ្យមន្ត្រីក្រោមឱវាទឃុបឃឹតគ្នាបង្កើតឲ្យមានបទល្មើសព្រៃឈើកាន់តែខ្លាំងឡើងថែម​ទៀត ដើម្បី​​ទទួលបានផលប្រយោជន៍​ លាភសក្ការៈពីពួក​​ឈ្មួញទុច្ចរិតនិងក្រុមហ៊ុនក្លូអូវីនដោយការកាប់បំផ្លាញនិងដឹកជញ្ជូនឈើយកទៅលក់ធ្វើ​មាន​​បានរៀងៗខ្លួន​។​

ប្រភពបានបន្តឲ្យដឹងទៀតថា លោក ឡាំ ម្ចាស់​ក្រុមហ៊ុន​ក្លូអូវីន​ដែល​មានឥទ្ធិពល​ខាងកាប់បំផ្លា​ញ​ព្រៃឈើ​នៅក្នុងភូមិសាស្ត្រ​ខាងលើនេះ​បាន​ដាក់ម៉ា​ស៊ីន​អារច្រៀក​ឈើយ៉ាងរលូន​ជាមួយអា​ជ្ញាធរ​ពាក់ព័ន្ធ​ប្រឆាំងបទល្មើសព្រៃឈើទាំងអ​​ស់នោះ​ហើយ​បែរជាមិ​ន​ធ្វើការទប់ស្កាត់​បង្ក្រាប​ទាល់តែសោះ​ បើទោះបីជាលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ​បានដឹ​ងច្បាស់ហើយ​ថាក្រុមហ៊ុន​ក្លូអូវីន​បានធ្វើ​ការ​រក​ស៊ីកាប់បំផ្លាញនិងដឹកជញ្ជូនឈើនេះ​យ៉ាងដុះ​ស្លែមកហើយ​ ចុះហេតុអ្វី​បានជាលោកនៅតែស​ម្ងំឈឹង​ស្ងៀមស្ងាត់​មិន​ចាត់វិធានការ​បង្ក្រាប​? ជាមួយគ្នានេះដែរក៏មានការ​អំពាវនាវ​ស្នើសុំឲ្យ​លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថ​លើផ្ទៃប្រទេស​និងជាប្រធាន​គណៈកម្មការដឹកនាំ​ចុះបង្ក្រាប​បទល្មើសព្រៃឈើ​នៅកម្ពុជា​គួរមេត្តា​បើកប្រតិប​ត្តិការបង្ក្រាប​ទៅលើក្រុមហ៊ុនក្លូអូវីន​នេះជាបន្ទាន់ផង​ ព្រោះក្រុមហ៊ុននេះ​កំពុង​ផ្គើន​នឹងបទបញ្ជា​របស់សម្តេចក្រឡាហោម ស ខេង កាលពីពេលថ្មីៗនេះ​ឲ្យអាជ្ញា​ធរមានសមត្ថកិច្ច​គ្រប់ខេត្តទាំងអស់​ត្រូវតែចាត់វិធានការទប់ស្កាត់​បង្ក្រាបបទល្មើសព្រៃឈើ​ឲ្យខាងតែបាន​? មិន​ តែប៉ុណ្ណោះគឺថែមទាំងបានធ្វើការព្រមានដក​តំណែងចៅហ្វាយខេត្តមួយចំនួនទៀតផង។​

ទាក់ទិននឹងករណីក្រុមហ៊ុនក្លូអូវីន​សម្រុកកាប់​ដឹកជញ្ជូនឈើនៅក្នុងភូមិសាស្ត្រខាងលើនេះ​ដែ​​លអាចជាប់ពាក់ព័ន្ធជាមួយមន្ត្រីជំនាញនិងសមត្ថកិច្ចដូចសម្លរកំពឹស​ក្នុងខេត្តព្រះវិហារ​ អង្គភាព​ គេហទំព័រMSKnewsយើងពុំអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺពីភាគីខាងណាមួយបានទេកាលពីម្សិលមិញនេះ អង្គភាពយើងនឹងរង់ចាំទទួ​លនូវព័ត៌មានបន្ថែមទៀត​រៀងរាល់ម៉ោងធ្វើការ​៕​

 

Filed in: ព័ត៌មានជាតិ, ស្រាវជ្រាវ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com