0

សម្តេចតេជោ ហ៊ុន សែន ប្រកាស​យ៉ាងហ្មឺងម៉ា​ត់​កំចាក់អំពើពុករលួយ​ចំពេល​បែកធ្លាយ​អំពើពុ​ករលួយ​របស់លោក ទុំ ណូ និងលោក យុឹក យូ​ កំពុងកក្រើកពេញកំពង់ផែ​ស្វយ័តកំពង់សោម​?

ខេត្តព្រះសីហនុ៖ បើយោងតាម​ប្រសាសន៍មាស​ ដ៍ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករ​ ដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា​ បានជម្រុញ​ឲ្យ​អង្គភាពប្រឆាំងអំពើពុករលួយឬ​ហៅកា​ត់ថា​(ACU)​ដែលមាន​លោក ឱម យិនទៀង ជាប្រ​ធាន​គឺមានបេសកកម្ម​ដឹកនាំប្រយុទ្ធប្រឆាំង​អំពើ​ពុរលួយ​គ្រប់រូបភាព គ្រប់វិស័យ និងគ្រប់ជាន់​ថ្នាក់ទាំង​អស់​នៅក្នុងប្រទេសកម្ពុជា​ តាមរយៈកា​រចាត់វិធានការ​អប់រំ ការបង្ការ​ទប់ស្កាត់​ និងការអ​នុវត្តច្បាប់ ដោយមានការចូលរួមពីសាធារណជ​ននិងអន្តរជាតិ​ ចំពេល​ដែល​បែកធ្លាយអំពើពុករ​លួយ​របស់លោក ទុំ ណូ ប្រធានសាខាគយនិង​រដ្ឋាករខេត្តព្រះសីហនុ​ និងលោក យុឹក យូ ប្រធា​នការិយាល័យគយនិងរដ្ឋាករ​ច្រក​កំពងផែស្វយ័​តក្រុងកំពង់សោម​ខេត្តព្រះសីហនុ​ ខណៈដែល​​មន្ត្រី​និយាយថា ទាំងមេគ​យខេត្តនិងមេគយច្រ​​កកំពង់ផែគឺបានពិភាក្សាគ្នាស្វែងរកផលប្រយោជន៍​យ​កទៅចែកគ្នាធ្វើមានធ្វើបានរៀងខ្លួន​ តាម​ទម្លាប់​ឃុបឃឹតគ្នាប្រព្រឹត្តអំពើពុករលួយ បំបាត់​ប្រាក់​ពន្ធចំណូលរដ្ឋយ៉ាងគគ្លើងបំផុត​ ដោយជិះ​ សេះ​លែងដៃ​មិនខ្លាចអ្វីទាំងអស់​ ហាក់ដូចជា​ មើលស្រាលបទបញ្ជានិងអនុសាសន៍ដ៏ថ្លៃថ្លារបស់​ស​ម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែ​​លបានប្រកាសពីជំហរយ៉ាងហ្មឺងម៉ាត់របស់រាជរដ្ឋាភិបាលដើម្បីលុបបំបាត់អំពើពុករលួយឲ្យបានទាន់ពេលវេលា។​ថ្លែងប្រាប់អ្នកសារព័ត៌មានជាច្រើន​អង្គភាពក្រោ​​យពីបញ្ចប់សន្និបាតគណៈកម្មាធិការកណ្តាលលើ​កទី៤១ អាណត្តិទី៥ របស់គណបក្សប្រជាជ​ ន​កម្ពុជា​ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស​(ប្រ.ជ)និងជានាយករដ្ឋមន្ត្រី​នៃកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ​ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១​៨នេះ​ សម្តេចតេជោ ហ៊ុន សែន ដែលកំពុងដឹក​ នាំ​រាជរដ្ឋាភិបាល​បានប្រកាសយ៉ាងហ្មឺង​ម៉ាត់ដា​ច់ខាត​​ក្នុងកា​របង្ក្រាប​អំពើពុករលួយ​នៅកម្ពុជា​ ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយសមធម៌និងយុត្តិ​ធម៌។​តាមសេចក្តីរាយការណ៍​ពីខេត្តព្រះសីហនុ បាន​​ឲ្យដឹងថា លោក ទុំ ណូ ប្រធានសាខាគយនិង​​រដ្ឋាករ​ខេត្តព្រះសីហ​នុ​ ​បានឃុបឃឹតគ្នាបើកដៃ​​ឲ្យលោក យុឹក យូ ប្រធានការិ​យាល័យគយនិង​​រដ្ឋាករកំពង់ផែស្វយ័តខេត្តព្រះសីហនុ​(កំពង់​សោម)នៅថ្ងៃចុងសបា្តហ៍គឺក្រុមអ្នករត់ការឯកសារ​ត្រូវរត់ទៅឲ្យ​លោក យុឹ​ក យូ ស៊ីញ៉េ​នៅ​ផ្ទះ​ និងនៅតាមហា​ងបាយក៏មាន ព្រោះតែខ្លាចខក​ ជេីងនិងខូច​ឥវ៉ាន់ជាពិសេ​សពេលបង់លុយរត់ឯកសារម្តងៗមានច្រេីនកន្លែងណាស់​គឺមិនក្រោម៦កន្លែ​​ងនោះឡេីយ ជាងនេះទៅទៀតដែលសំ​ខាន់ជាងគេបំផុតគឺនៅចំណុចអ្នកអនុញ្ញាតឲ្យរថយន្តដឹកទំនិញចេញចូលទាំងអស់មានការឯកភាព​(បង់លុយគ្រប់ចំនួន)និងមានការអនុញ្ញាត​ពីលោក យុឹក យូ​ ប្រធានការិយាល័យគយនិង​ រដ្ឋាករ​កំព​ង់ផែក្រុងព្រះសីហនុ ទើបគេអនុញាត​ឲ្យរថយន្តដឹកទំនិញចេញឬចូលកំពង់ផែនោះបាន​ បើមិន​មានការបើកភ្លើងខៀវពីលោក ទុំ ណូ ប្រធាន​សាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ ​នោះទេ​ គឺ​ច្បាស់ជាមិនអាចរត់ឯកសារនាំទំនិញ​​ចេញចូល​បានលឿន​ដែរ​ ហើយថែមទាំង​លោក ទុំ ណូ បញ្ជា​ឲ្យ​បង្កកទុកទំនិញ​ចោល​មួយរយៈ​ សិនក្រោមលេសមិនទាន់​ត្រួតពិនិត្យ​ជាដើម។ល។​ប្រភពពីឈ្មួញធំៗដឹកទំនិញនិងអ្នកវិនិយោគនាំទំនិញចេញចូលតាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុបានឲ្យដឹងថា ចាប់តាំងពីមានការផ្លា​ ស់ប្តូរ​តំណែងជាមួយលោក ​ទុំ ណូ ដែលបាន​មកឡើងធ្វើជាប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ​ ដោយសារជះលុយលើសលុប​លើ​​លោ​​ក ​យុឹក​​ យូ (អតីតប្រធានចាស់) ហើយឲ្យ​លោក​ យុឹក យូ បានចូលមកកាន់តំណែងជាប្រ​​ធានការិយាល័យ​គយនិងរដ្ធាករកំពង់ផែក្រុងព្រះសីហនុមកឃើញថា អំពើ​ពុករលួយនិងបក្ខ​ ពួកបានកើតឡើងជាលក្ខណៈប្រព័ន្ធនៅក្នុងការិយាល័យគយនិងរដ្ធាករក្រុងព្រះសីហនុ ដោយ​ ម្ចាស់ទំនិញដែលត្រូវឆ្លងកាត់ចេញនិងចូលត្រូវតែបង្ខំចិត្តបង់ប្រាក់ក្នុងតម្លៃខ្ពស់​ គឺចាប់ពី៤៥​ដុ​ ល្លារ​ឡើង​រហូ​ត​ទៅ​៧០ដុល្លារក្នុងមួយឯកសា​រ ហើយការបង់ពន្ធ​ចូលជាថវិការដ្ឋនោះ​គឺបានតែ​ប្រមាណពី៣០%ទៅ៤០%ប៉ុណ្ណោះ។​ប្រភពដដែលបានឲ្យដឹងទៀតថា លោកយ៉ឹក​​​​​​​​​ យូ ប្រធានការិយាល័យគយនិងរដ្ធាករកំពង់ផែស្វយ័តក្រុងព្រះសីហ​នុកំពុងតែមានភាពល្បីល្បាញខាងប្រព្រឹត្តអំពេីពុករលួយលេចធ្លោរខ្លាំងណា​​ស់​ដែលគេដាក់ការសង្ស័យថា​ លោក ទុំ ណូ មិ​នចោលទម្លាប់ចាស់​ក្នុងការបន្លំ​បំបាត់ប្រាក់ពន្ធ​ចណូលរដ្ឋ​ដោយរួមដៃគ្នាជាមួយ​លោក យុឹក យូ ​បង្កើតឆ្នាំងបាយសេដ្ឋកិច្ច​ផ្ទាល់ខ្លួន​ស្រូបចូ​លហោប៉ៅឯកជន​យ៉ាងក្រាស់ក្រែលក្នុងមួយខែ​ៗហើយចំណែកឯប្រាក់ពន្ធចំណូលរដ្ឋវិញនោះគឺមិនកើនឡើងទេព្រោះជាធម្មតារាល់ឯកសារចុះបញ្ជីប្រតិវេទន៍គយគ្រប់មុខទំនិញវិនិយោគនាំចូលនិងនាំចេញក្នុងមួយថ្ងៃៗមិនក្រោមពី២០០ឯកសារ​ទៅ៣០០ឯកសារនោះឡើយ​ ហើយ​នៅក្នុង​នោះគឺលោក យុឹក​ យូ ប្រធានការិ​យាល័​យគយ​និងរដ្ធាករកំពង់ផែក្រុងព្រះសីហនុ​ បានធ្វើការបែងចែកជាកជាច្រើនប្រភេទគឺឯកសារទំនិញវិនិយោគនាំចេញត្រូវចំណាយក្នុងមួយឯកសារចាប់៤៥ដុល្លារទៅដល់៧០ដុល្លារចំណែកទំនិញនាំចូលចំណាយក្នុងមួយឯកសារចាប់ពី១០៥ដុល្លារទៅដល់១៥០ដុល្លារដោយក្នុងនោះគេបែងចែកទៅតាមដំណាក់កាលដោយបង្កេីតជាការិយាធិបតេយ្យ លុយលើតុ លុយ​ ក្រោមតុ (លុយខ្មៅ) ដូចជាផ្នែកចុះលេ​ខ,ផ្នែក​​គណនី​,ផ្នែកត្រួតពិនិត្យ,ផ្នែកឲ្យពណ៌,ផ្នែកស្គែន​​,និងការបិទសៀលទៅទ្វារទូរកុងតឺន័រឬតែមប្រថាប់ត្រាពន្ធគយ​និមួយៗ​ អាចនឹងមានភាពមិន​ប្រក្រតីទៅលើប្រភេទទំនិញដែលមានតម្លៃខ្ពស់មកបង់ពន្ធតម្លៃទាបនិងមិនគ្រប់ចំនួនទាំងអស់នោះគឺស្ថិតនៅក្នុងដៃអនុប្រធាននិងប្រធានការិយាល័យគយនិងរដ្ធាករក្រុងព្រះសីហនុគឺលោក យុឹក ​យូ នេះតែម្តង។​មជ្ឈដ្ឋានប្រជាពលរដ្ឋនិងមន្ត្រីរាជការក្នុងខេត្តព្រះសីហនុបានលើកឡើងថា មិនមែន​លោក​បណ្ឌិត​ គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួល​ បន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុ​ជា​ មិនបានដឹង​នោះ​ទេ​ គឺបានន័យថា​​មន្ត្រីថ្នាក់ក្រោមរបស់ខ្លួនមិនស្ដាប់និងមិនគោរពតាមការណែនាំពីលោកប្រធានអង្គភាពសាម៉ីនោះឡើយ ​សូម្បីតែ​ប្រសាសន៍មាសដ៏ថ្លៃថ្លារប​​ស់សម្ដេចតេជោ ហ៊ុ​ ន សែន​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជាគឺពួកមន្ត្រីពុករលួយជាលក្ខណ:ប្រព័ន្ធតាមខ្សែរបណ្ដោយពីថ្នាក់ក្រោមដល់ថ្នាក់លើទាំងអស់ទៅហើយនោះក៏មិនញញើតកោតខ្លាចនឹងការបង្ក្រាបអំពើពុករលួយទៅលើលោក ទុំ ណូ ប្រធានសាខាគយនិងរដ្ឋាករ​ ខេត្តព្រះសី​ហនុនេះ​មិនបាន​ដែរ ពីព្រោះទាំងមេ​​គយខេត្តនិងមេគយច្រកលំហរសមុទ្រនៃខេត្តព្រះសីហនុ លោក យុឹក យូ បានប្រព្រឹត្តអំពើពុ​ ករលួយច្រើនឆ្នាំមកហើយៗក៏មានឈ្មួញនិងអាជីវកររួមទាំងប្រជាពលរដ្ឋជាច្រើនណាស់ដែលបានរងគ្រោះដោយសារថ្នាក់ដឹកនាំសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ​មួយនេះ។​ពាក់ព័ន្ធនឹងការត្អូញត្អែរពីសំណាក់ក្រុមអ្នកវិនិយោគនិងឈ្មួញនាំទំនិញចេញចូលរួមទាំងក្រុមអ្នករត់ការឯកសាខាងលេីតេីលោកបណ្ឌិត​ គុណ​ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក​អគ្គនាយ​ គយនិងរដ្ធាករកម្ពុជាមានបានជ្រាបច្បាស់ហើយ​ដែរទេ?​ ​ឬចាំដល់ពេល​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ ផ្តល់ដាវអាជ្ញាសឹកឲ្យអង្គភាពប្រ​​ឆាំងអំពើពុករលួយទៅអូសក្បាលយកមកធ្វើការវះកាត់​តាមផ្លូវច្បាប់ ទើបខំស្រវេស្រវា​តាមក្រោ​​យចាំជួយអន្តរាគមន៍​ធ្វើការសម្របសម្រួលជាមួ​​យលោកទុំ ណូ​ និងលោក​​​ យុឹក យូ ឲ្យបាននៅ​​បន្តកាន់តំណែងតទៅទៀត​​ឬមួយក៏ចង់ទុក​ឲ្យអ្ន​​កទាំងពីរ​នៅជាឧបសគ្គ​នៃការអភិវឌ្ឍសេដ្ឋ​កិច្ច​ នីតិរដ្ឋប្រជាធិបតេយ្យ សន្តិភាពសង្គម​ដែលបំ​ផ្លាញគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់ប្រជា​ពលរដ្ឋ​ ដោយសារតែការបង្កើន​អំពើពុ​ករលួយ​កាន់តែខ្លាំងឡើង​ៗនៅក្នុងអង្គភាព​គយ​និងរដ្ឋាករខេត្តព្រះសីហនុ​ ហើយបើនៅតែធ្វើការ​របៀបនេះតទៅទៀត​នោះ ច្បាស់​ជាមិនអាចរួចខ្លួ​នពីសំណាញ់ច្បាប់​ ក្រោមកណ្តាប់ដៃដែក​របស់​សម្តេចតេជោ ហ៊ុន សែន ជាក់ជាមិនខានឡើយ​។​​(msknews​យើងរង់ចាំទទួល​ព័ត៌មាន​ពីគ្រប់​មជ្ឈដ្ឋាននានា​ដើម្បី​ចែករំលែ​ក​ក្នុងការផ្សព្វផ្សា​យនៅលេខក្រោយទៀត​)៕​

Filed in: ព័ត៌មានជាតិ, ស្រាវជ្រាវ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com